ព័ត៌មានជាតិ

សម្តេចតេជោ ៖​ បើកាបូបខ្មែរ ធ្វើពីកំប្លោកប្រើប្រាស់ ដោយក្រុមស្រ្តីខ្មែរ នឹងបង្កើន ចំណូលដល់ផលិត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា បើបូបដែលធ្វើពីកំប្លោក ទទួលបានការប្រើប្រាស់ ពីក្រុមស្រ្តីខ្មែរយ៉ាងច្រើននោះ នឹងធ្វើឲ្យបង្កើនប្រាក់ចំណូល និងការងារច្រើនដល់ពលរដ្ឋ ដែលជាអ្នកផលិត ។

បច្ចុប្បន្ននេះសង្កេតឃើញថា ស្រ្តីភាគច្រើនបាននិយមប្រើប្រាស់ កាបូបដែលផលិតពីកំប្លោក ។

តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃ១ មីនា សម្តេចតេជោ បានបង្ហោះរូបភាពមួយសន្លឹកលើកបង្ហាញពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងក្រុមលោកស្រី ដែលប្រើប្រាស់កាបូបផលិតពីកំប្លោក។

ក្នុងនោះ សម្តេចបាន សរសើរ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងក្រុមលោកស្រី ដែលបានប្រើប្រាស់ផលិតផលឆ្នៃប្រឌិត របស់កូនខ្មែរ នៅខេត្តសៀមរាប ។

សម្តេចតេជោបន្តថា “ប្រសិនបើកាបូបខ្មែរ ដែលធ្វើពីកំប្លោកត្រូវបានប្រើប្រាស់យ៉ាង ទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើឲ្យសិប្បកម្មកែឆ្នៃ និងអ្នករកកំប្លោកទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារ ធ្វើសម្រាប់ប្រជាជនយើង” ។

ជាមួយគ្នានេះ សម្តេចក៏មិនភ្លេចសរសេរសម្តេចគតិព្រឹទ្ធបណ្ឌិតថា នៅតែស្អាតដូចមុនរៀបការ ហើយថា នេះជាការសរសើររបស់ប្តី ៕

To Top