នយោបាយ

អ្នកវិភាគ ៖ លើកម្រាមដៃបី ជាមនោគមន៍វិជ្ជា អាក្រក់ របស់បរទេស ដូច្នេះពលរដ្ឋខ្មែរ កុំចាញ់បោក

ភ្នំពេញ ៖ អ្នកវិភាគស្ថានការណ៍ នយោបាយទាំងក្នុង និងក្រៅប្រទេស បានធ្វើវិភាគលើចំណុច នៃអ្នកគាំទ្រ ជនបរទេស ដែលបានលើកសញ្ញា ម្រាមដៃបី។ ម្រាមដៃបីនេះ ជាសញ្ញារបស់ CIA ។

ក្នុងនោះអ្នកវិភាគ បានលើកឡើង នៃការលើកម្រាមដៃ របស់បុគ្គលិក មេអង្គការ និងសហជីពជាដើមថា កំពុងតែវិវត្តន៍ជាបណ្តើរៗពីហុងកុង ភូមា (ក្រោមរូបភាព ប្រឆាំរដ្ឋប្រហារ) និងថៃមកកម្ពុជាហើយ? ដូច្នេះពលរដ្ឋខ្មែរ សូមកុំចាញ់បោកគំនិត និងមនោគមន៍វិជ្ជាអាក្រក់ របស់បរទេស។

អ្នកវិភាគលើក បានលើកបង្ហាញនាថ្ងៃ១ មីនា នាដើមខែថ្មីនេះថា “តើនេះជារូបភាព បដិវត្តន៍ម្រាមដៃបី នៅកម្ពុជាបានដែរឬទេ? ពិតមែនតែមិនអាចបង្ក ចលាចលបាន តែនេះ បានបង្ហាញឲ្យឃើញ នយោបាយដូមីនូ (ប្រើក្នុងសម័យសង្រា្គមត្រជាក់ ដោយលោកប្រធានាធិបតី អាយ ហ្សិនហៅវ័រ) របស់សហរដ្ឋអាមេរិក រៀបចំដោយស៊ីអាយអេ (CIA) កំពុងវិវត្តន៍ខ្លួនពីហុងកុង មកដល់ភូមា (ក្រោមរូបភាព ប្រឆាំរដ្ឋប្រហារ) មកដល់ថៃ និងមកដល់កម្ពុជា”

អ្នកវិភាគខាងលើបន្តថា កម្ពុជាបន្ថែមដោយបញ្ជេះ រូបភាពវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសចិន ។ ដូច្នេះ “សូមបងប្អូនខ្មែរយើង កុំចាញ់បោកគំនិត និងមនោគមន៍វិជ្ជាណាដែលអាក្រក់របស់បរទេស” ។

ជាមួយគ្នានេះដែរ អ្នកវិភាគដដែលបន្ថែមថា គួរសាកល្បងពិចារណាថា រលកបដិវត្តន៍ម្រាមដៃបី ឆ្នាំ២០២១ នៅកម្ពុជា? ខណៈថ្ងៃមុនក្រុមអង្គការ ក្រៅរដ្ឋាភិបាល លើកម្រាមដៃបីនៅមុខស្ថានទូតភូមា នារាជធានីភ្នំពេញ តែពេលនេះ សហជីពបំរើការងារនៅណាហ្គាវើល លើកម្រាមដៃបីដែរ។

អ្នកវិភាគបានបន្តមកទៀតថា តើសកម្មភាពទាំងនេះចង់មានន័យថាម៉េច? ព្រោះកងទ័ពធ្វើរដ្ឋប្រហារ ដោយសារខ្លួនចាញ់ឆ្នោត តែនៅកម្ពុជា ពួកគេយល់ច្រឡំទេដឹង ? ទោះក្នុងរូបភាព និងសកម្មភាព ណាក៏ដោយដែលខុសច្បាប់កម្ពុជា ត្រូវកំចាត់ចេញកុំឲ្យអាជំងឺ បដិវត្តន៍ម្រាមដៃបីចង្រៃ ដល់នគរទាំងមូល ៕

To Top