នយោបាយ

ពិចារណា ៖ គួរមានច្បាប់ ដាក់ត្រកូល សម រង្ស៊ី កុំឲ្យធ្វើនយោបាយ ៣តំណ

ភ្នំពេញ ៖ អ្នកវិភាគពីស្ថានការណ៍ នយោបាយ បានលើកឡើង ឲ្យជាការពិចារណាថា គួរមានច្បាប់ ដាក់ត្រកូលលោក សម រង្ស៊ី កុំឲ្យធ្វើនយោបាយ៣តំណ ។

អ្នកវិភាគ បានលើកពីប្រវត្តិសាស្ត្រថា បាត់ដំបង សម័យលោកម្ចាស់ បានបង្ហាញឲ្យខ្មែរឃើញច្បាស់ហើយ ក្បត់ជាតិលើកទឹកដី ភាគខាងលិចឲ្យស្តេចសៀម និងលើកសួយសារ អាករថែមទៀត ដោយមិនស្តាប់ស្តេចខ្មែរ នៅក្រុងឧត្តុង្គទេ ។ ទឹកដីខ្មែរស្ថិតនៅក្រោមសៀម១១៦ឆ្នាំ ៦តំណនៃពូជពង្ស ត្រកូលកដ្ឋាឋនឈុំ ។ កូនកដ្ឋាថនឈុំ ឈ្មោះ អភ័យវង្សឃួង ធ្វើជានាយករដ្ឋមន្ត្រី សៀម៣ដង ក៏នៅមានផែនការ យកដីខ្មែរ ដែលបារាំងទាមទារបាន នៅឆ្នាំ១៩០៧ យកទៅឲ្យសៀមវិញ តាមរយៈជួយទំនុកបំរុងខ្មែរឥស្សរៈក្រោម លេសដេញបារាំង ចេញតែធាតុពិតត្រកូលនេះក្បត់ជាតិ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកវិភាគខាងលើបន្តថា “ចំណែកសតវត្សទី២០និង២១ ត្រកូលសម (សម សារី ឪពុក សម រង្ស៊ីកូន) ដើរតាមលំនាំត្រកូល ប៉ែន បែន និងកដ្ឋាឋនឈុំ ទៀត។ ដូច្នេះកុំឲ្យប្រវត្តិសាស្ត្រដើរច្រំដែល គួរពិចារណាឲ្យមានច្បាប់ដាក់ត្រកូលនេះ យ៉ាងតិច៣តំណកុំឲ្យធ្វើនយោបាយ នៅស្រុកខ្មែរ” ។

អ្នកវិភាគបានថ្លែងទៀតថា លោក សម រង្ស៊ី ម្តងហើយម្តងទៀត រក្សាគំនុំសងសឹកស្តេច ជួសឪពុក ហើយរត់ទៅពឹងអាមេរិក រួមផ្សំអាមេរិកត្រូវការត្រកូលនេះ ដើម្បីផលប្រយោជន៍ខ្លួន ។ ប៉ុន្តចុងក្រោយអាមេរិកបោះបង់ចោល សម រង្ស៊ី ដោយចាប់យក កឹម សុខា រួចធ្វើជាចង់សហការ ជាមួយរដ្ឋាភិបាល តែក្រោយខ្នងលេងល្បែង បដិវត្តន៍ម្រាមដៃ៣ ៕

To Top