ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បន្តជួយសម្របសម្រួល ជូនពលករ/ពលការិនីចំនួន៨នាក់ ដែលបានមករស់នៅ និងធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី បានវិលត្រឡប់ទៅកម្ពុជាវិញ ។ ពួកគាត់បានទៅដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ តាមជើងយន្តហោះហើរ អាកាសចរណ៍សិង្ហបូរីលេខ SQ5008 កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៥៖៣៥នាទី ។
ជាមួយគ្នានោះស្ថានទូតកម្ពុជា ប្រចាំម៉ាឡេស៊ី អំពាវនាវឲ្យពលករបញ្ឈប់ការធ្វើចំណាកស្រុកដោយខុសច្បាប់ដែល អាចប្រឈមនឹងហានិភ័យខ្ពស់ ៕