ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ជនបរទេស ដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជា នឹងអាចទទួលបានការ ចាក់វ៉ាក់សាំង ដូចពលរដ្ឋកម្ពុជាដែរ ។
ក្នុងនោះសម្តេចថា មន្រ្តីទូតអាចចាក់បានហើយ ។ ចំណែកជនបរទេស ដែលធ្វើការនៅកម្ពុជា ក៏ទទួលបានវ៉ាក់សាំង ដូចជនជាតិខ្មែរ ដោយមិនអស់ថវិកាទេ។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា បើមិនចាក់ឲ្យជនបរទេសទេ នឹងក្លាយទៅជាការរើសអើងហើយ ។ សម្តេចតេជោបញ្ជាក់ថា “ជនបរទេសទាំងឡាយរស់នៅ និងធ្វើការនៅកម្ពុជា នឹងទទួលបានវ៉ាក់សាំងដូចជនកម្ពុជា ។ ប៉ុន្តែមន្រ្តីទូត និងអង្គការបរទេស នឹងទទួលបានមុន” ៕