Covid-19

កម្ពុជាកក់ក្តៅ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានចាក់ថ្នាំការពារជំងឺកូវីដ-១៩ ថ្ងៃនេះ!

នេះជាដំណឹងល្អ ហើយខ្ញុំសប្បាយរីករាយយ៉ាងខ្លាំងដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានឱកាស បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅព្រឹកនេះ នៅមន្ទីរពេទ្យកាល់ម៉ែត

ថ្មីៗនេះ ខ្ញុំបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់មិត្តចិន ដែលតម្រូវអោយចាក់លើមនុស្សអាយុក្រោម៥៩។ ចំពោះ សម្តេចតេជោ អាយុលើសពី ៥៩ឆ្នាំ គឺមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាម បានទេ ទើបត្រូវរងចាំរហូតដល់កម្ពុជា ទទួលបានវ៉ាក់សាំង ដែលមិនកំណត់អាយុ ដែលមានឈ្មោះថា អាស្ត្រាហ្សេនីកា (AstraZeneca) ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ។ វ៉ាក់សាំងនេះ ក៏បានទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក (World Health Organization-WHO និង UNICEF ផងដែរ។

ពេលនេះប្រមុខដឹកនាំកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយ ។ ខ្ញុំបាទ ក៏ដូចជាមន្រ្តីរាជការ និងពលរដ្ឋទូទាំងប្រទេស កាន់មានភាពកក់ក្តៅយ៉ាងខ្លាំង ចំពោះសុវត្ថិភាពសុខភាពរបស់ សម្តេចទាំងទ្វេដែលកាន់តែរឹងមាំ ដើម្បីបន្តដឹកនាំប្រទេសជាតិ អោយកាន់តែរីកចម្រើនរុងរឿង។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕

(ហ្វេសប៊ុកផេក Duong Dara)

To Top