ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ២៣នាក់ទៀត ហើយដែលជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ថយចុះជាងថ្ងៃទីម្សិលមិញ ៨នាក់ និងមានអ្នកជាសះស្បើយចំនួន ៥នាក់ ។
អ្នកឆ្លងទាំង ២៣នាក់ គឺនៅរាជធានីភំ្នពេញចំនួន ១៥នាក់ ខេត្តព្រះសីហនុចំនួន ៥នាក់ ខេត្តកោះកុងចំនួន ២នាក់ និងខេត្តកណ្ដាលម្នាក់នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ៥ មីនា មានអ្នកឆ្លងសរុបចំនួន ៩៣២នាក់ អ្នកជាសះស្បើយចំនួន ៤៨៩នាក់ និងអ្នកកំពុងព្យាបាលចំនួន ៤៤២នាក់៕




