ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ បានបន្ដយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៥ ដល់ ២០ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលមានទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយកដ្ឋានសុខាភិបាល នៃ អគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានយ៉ាងច្រើនកុះករ ហើយបានអនុវត្តគោរព តាមវិធានការ របស់ក្រសួងសុខាភិបាល យ៉ាងល្អខ្ជាប់ខ្ជួន ដោយរក្សាគម្លាត មានកន្លែង បាញ់អាកល់ និងវ៉ាស់កម្ដៅជាដើម ៕