នយោបាយ

គណៈកម្មាធិការសិទ្ធិកម្ពុជា បំភ្លឺពីស្ថានភាពសិទ្ធិមនុស្ស និងចោទប្រកាន់ដោយលំអៀង របស់អ្នកជំនាញ UN

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានធ្វើបំភ្លឺពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅក្នុងករណីសំណុំរឿង ៩ វិច្ឆិកា និងចោទប្រកាន់ដោយលំអៀង និងគ្មានមូលដ្ឋានរបស់អ្នកជំនាញ អង្គការសហប្រជាជាតិ(UN) ក្រុមនិងអង្គការស្ថាប័នមួយចំនួនដែលមាន និន្នាការនយោបាយប្រឆាំងរដ្ឋាភិបាល រួមទាំងអង្គទូតមួយចំនួនផងដែរ។

តាមសេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យគណៈ កម្មាធិការសិទ្ធិមនុស្សនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លម្អប្រជាធិបតេយ្យនៅកម្ពុជា បើកទូលាយជានិច្ចសម្រាប់អ្នកអនុវត្តសិទ្ធិ និងសេរីភាព របស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់។ ការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតសិទ្ធិសេរីភាព និងលម្អប្រជាធិបតេយ្យនោះទេ។ តែផ្ទុយទៅវិញ ការរិះគន់លើនីតិវិធីនិងការសម្រេច របស់តុលាការដោយ មិនផ្អែកលើមូលដ្ឋានច្បាប់ និងនីតិវិធីច្បាប់របស់កម្ពុជា ហើយដើម្បីតែការពារក្រុមជនល្មើសនោះ វាជាការិះគន់បែបអយុត្តិធម៌ និងមានស្តង់ដាពីរ។

អ្នកនាំពាក្យបន្ដថា ជាក់ស្តែងព្រឹត្តិការណ៍ ៩ វិច្ឆិកា គឺជាផែនការដែលរៀបចំឡើងដោយ អ្នកនយោបាយមួយក្រុមនៅក្រៅប្រទេស ដែលដឹកនាំដោយឈ្មោះ សម រង្សី ធ្វើយុទ្ធនាការញុះញង់ ទី១-ឲ្យកងកម្លាំងប្រដាប់អាវុធ លែងស្តាប់បញ្ជា និងបះបោប្រឆាំងនឹងរាជរដ្ឋាភិបាល ,ទី២-បំផុស និងញុះញង់ឲ្យប្រជាជនទូទាំងប្រទេស ក្រោកឡើងប្រឆាំងនឹងរដ្ឋអំណាច និងទី៣-ប្រមូលថវិកាដើម្បីគាំទ្រដល់សកម្មភាពទាំងនេះ។

ហេតុដូចនេះ ផែនការ ៩ វិច្ឆិកា នេះគឺជាផែនការធ្វើរដ្ឋប្រហារដែល ជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខជាតិ ។

ជាងនេះទៅទៀត អ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានធ្វើការបង្ហាញជូននូវ ៣ចំណុចសំខាន់ អំពី ទិដ្ឋភាពច្បាប់ និងនីតិវិធីតុលាការ ពាក់ព័ន្ធសំណុំរឿង ៩ វិច្ឆិកា ដូចខាងក្រោម៖

ទី១-តើអ្វីដែលនៅពីក្រោយ ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្សី នៅថ្ងៃ៩ វិច្ឆិកា ២០១៩ កន្លងទៅនេះ? គ្រប់គ្នាប្រហែលនៅចាំបានថា ក្រោមផែនការនៃការវិលត្រឡប់ចូលមកកម្ពុជាវិញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ អាចហៅ ថា «ព្រឹត្តិការណ៍ ៩/១១» ទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានធ្វើសកម្មភាពជាច្រើន ដែលប្រមូលផ្ដុំជា ៣ សកម្មភាពធំៗ ដូខខាងក្រោម ៖

ទី១-បានធ្វើសកម្មភាពញុះញង់ផង និងអំពាវនាវផង ដល់កម្លាំងប្រដាប់អាវុធ និងមន្ដ្រីរាជការឲ្យធ្វើការបះបោរប្រឆាំងរា ជរដ្ឋាភិបាល ,ទី២-បានធ្វើសកម្មភាពញុះញង់ផង និងអំពាវនាវផង ដល់ប្រជាពលរដ្ឋឲ្យងើបបះបោរប្រឆាំងនឹងរដ្ឋអំ ណាច និងទី៣-រៃអង្គាល និងប្រមូលថវិកា ដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់ ដើម្បីធ្វើសកម្មភាពខាងលើនេះ៕

To Top