ព័ត៌មានជាតិ

រដ្ឋបាលស្រុកខ្សាច់កណ្តាល បន្តចុះយក សំណាកពលរដ្ឋ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ

កណ្តាល ៖ លោក ចាន់ តារា អភិបាលរងស្រុក តំណាងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានសហការជាមួយមន្ទីរ សុខាភិបាលខេត្តកណ្តាល បានបន្តចុះយកសំណាក ប្រជាពលរដ្ឋពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ជាលើកទី២ ចំនួន ២ទីតាំង ក្នុងស្រុកខ្សាច់កណ្តាល (លទ្ធផលអវិជ្ជមានទាំងអស់)។

លោក ចាន់ តារា អភិបាលរងស្រុក បាននាំយកមតិផ្តាំផ្ញើរបស់លោកអភិបាលស្រុក ណែនាំជូនប្រជាពលរដ្ឋតាមមូលដ្ឋានភូមិ ឃុំ មិនឲ្យមានការជួបជុំគ្នាច្រើន ត្រូវចូលរួមអនុវត្តវិធានការ «៣កុំ ៣ការពារ » ចេះអនាម័យដោយលាងសម្អាតដៃឲ្យបានញឹកញាប់ ពាក់ម៉ាស់នៅកន្លែងចាំបាច់ ព្រមទាំងធ្វើការគោរពគ្នាទៅវិញទៅមកដោយ ប្រើវិធី សំពះតាមប្រពៃណីខ្មែរ បើមិនចាំបាច់ទេ សូមកុំចេញក្រៅផ្ទះ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ទាំងអស់គ្នា។

សូមបញ្ជាក់ថា ស្រុកខ្សាច់កណ្តាល ពុំមានអ្នកផ្ទុកជំងឺកូវីដ-១៩ ឡើយ៕

To Top