កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធ នឹងបុរសជនជាតិខ្មែរ ម្នាក់ឈ្មោះ ម៉ី ស៊ីថាន មានវិជ្ជមានកូវីដ-១៩ មកពីខេត្តព្រះសីហនុ ។

ប្រភពពី រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២១បានបង្ហាញថា អ្នកពាក់ព័ន្ធមនុស្ស ចំនួន ៣២ នាក់នោះស្នាក់នៅ កន្លែងធ្វើអាជីវកម្មឡឥដ្ឋ ក្នុងភូមិអូរកណ្តាល ឃុំព្រែកកំបៅ ស្រុកកងមាស ។

ប្រភពដដែលបានអោយដឹងថា អាជ្ញាធរបានបិទ ផ្អាកអាជីវកម្ម ឡឥដ្ឋមួយ នេះ ជា បណ្តោះអាសន្នផងដែរ។ ក្នុងចំណោមអ្នកពាក់ព័ន្ធ៣២នាក់ មាន ១២នាក់ ប៉ះពាល់ផ្ទាល់ ត្រូវបាន យកទៅ ធ្វើ ច ត្តា ឡី ស័ក នៅ សណ្ឋាគារ មេគង្គ ក្រុង កំពង់ចាម ចំណែកអ្នកពាក់ព័ន្ធប្រយោលចំនួន ២០ នាក់ ទៀត គឺ ស្នាក់នៅធ្វើ ច ត្តា ឡី ស័ក តាម រោង ក្នុង បរិវេណ កន្លែងឡឥដ្ឋនោះតែម្តង៕
