Covid-19

ប្រមុខរាជរដ្ឋាភិបាល ផ្ដល់សិទ្ធិឱ្យអភិបាលខេត្តព្រៃវែង សម្រេចបិទឬមិនបិទ ទីតាំងប្រមូលផ្តុំ ដូចជាសាលារៀន ឬកន្លែងផ្សេងៗ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងថា ខេត្តព្រៃវែង បានរកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មីរហូតដល់ ១១នាក់បន្ថែមទៀត ដែលជាការឆ្លង ពីគ្រូពេទ្យម្នាក់។ ឆ្លើយតបនឹងសភាពការណ៍ជាក់ស្ដែងនេះប្រមុខរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ ឱ្យអភិបាលខេត្តព្រៃវែង សម្រេចបិទឬមិនបិទ ទីតាំងប្រមូលផ្តុំ ដូចជាសាលារៀនឬកន្លែងផ្សេងៗ។

តាមរយៈសារសំឡេងបន្ទាន់ និងពិសេសមួយនៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថាបើទោះបីប្រឈមនឹងស្ថានការធ្ងន់ធ្ងរបែបនេះ ក្តីតែសម្តេចមិនបានដាក់បទបញ្ជា ឱ្យបិទសាលារៀន ឬទីតាំងប្រមូលផ្តុំ មនុស្សណាមួយនោះទេ ដោយសម្តេចទុកលទ្ធភាពឱ្យលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ចាត់ចែងលើការងារទាំងនេះ៕

To Top