ព័ត៌មានជាតិ

បន្ទាន់! ក្រសួងប្រកាសឱ្យ អ្នកធ្លាប់ទៅកន្លែង ម៉ាស្សាទាំង បីទីតាំងនេះ អញ្ជើញទៅយកសំណាក

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសឱ្យដឹងថា បុគ្គលិកបម្រើការងារនៅកន្លែងម៉ាស្សា «ឡេស៍រីឡេកស្ប៉ា» ចំនួន៣នាក់ ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩។
ជាមួយគ្នានេះក្រសួង ក៏បានអំពាវនាវ ដល់អ្នកធ្លាប់ទៅរកសេវា នៅកន្លែងម៉ាស្សាទាំង៣ទីតាំង នៅសង្កាត់បឹងកេងកង១ និងសង្កាត់ទន្លេបាសាក់ ប្រញាប់ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក ។

កន្លែងម៉ាស្សាទាំង៣ទីតាំងនេះ មានទីតាំងអាស័យដ្ឋាន ដូចខាងក្រោម៖
១៖ ឡេស៍រីឡែកស្ប៉ា (Let’s Relex Spa) ដែលមានអាសយដ្ឋាននៅផ្ទះលេខ២១ ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

២៖ ឡេស៍រីឡេកស្ប៉ា (Let’s Relex Spa) ដែលមានអាសយដ្ឋាននៅផ្ទះលេខ២៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

៣៖ ឡេស៍រីឡែកស្ប៉ា (Let’s Relex Spa) ដែលមានអាសយដ្ឋាននៅផ្ទះលេខ១៩៩ ផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top