ព័ត៌មានជាតិ

ពលរដ្ឋជិត ២០គ្រួសារ រត់ទៅប្ដឹង លោក ពេជ្រ ស្រស់ឲ្យចុះសិក្សាអំពីភាព មិនប្រក្រតីលើការ អនុវត្តការងារ របស់រដ្ឋអំណាច ខេត្តសៀមរាប

ភ្នំពេញ ៖ ប្រជាពលរដ្ឋ១៩ គ្រួសារ រស់នៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បានរត់ទៅប្ដឹង លោក ពេជ្រ ស្រស់ ប្រធាន គណបក្ស យុវជនកម្ពុជា និងជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ឲ្យជួយចុះសិក្សាស្រាវជ្រាវ ក្រោយអាជ្ញាធរ ខេត្តសៀមរាប បណ្តេញពួកគាត់ចេញពីលំនៅដ្ឋាន ដែលបានចុះបញ្ជីនិងធ្វើប្លង់កម្មសិទ្ធិ ត្រឹមត្រូវទាំងផ្ទះ របស់ពួកគាត់គ្មានប៉ះពាល់គម្រោង អភិវឌ្ឍន៍របស់រដ្ឋនោះឡើយ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៩ ខែ មីនា ឆ្នាំ ២០២១នេះ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា “កូវីដ19ជាន់កហើយ ត្រូវអាជ្ញាធរ មកជាន់កថែមទៀត ប្រជាពលរដ្ឋ ១៩គ្រួសារ រស់នៅសង្កាត់ស្លក្រាម កើតទុក្ខមិនសុខចិត្ត ជាមួយអាជ្ញាធរ ខេត្តសៀមរាប ដែលបណ្តេញពួកគាត់ចេញ ពីលំនៅដ្ឋាន របស់ពួកគាត់ ដែលមានចុះបញ្ជីធ្វើប្លង់កម្មសិទ្ធិត្រឹមត្រូវ ទាំងផ្ទះពួកគាត់គ្មានប៉ះពាល់ គម្រោងអភិវឌ្ឍន៍របស់រដ្ឋនោះឡើយ” ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជាបានសង្កត់ធ្ងន់ថា ” ដោយពួកគាត់ភ័យខ្លាច បាត់បង់ ទីជម្រកធ្លាប់រស់នៅ យ៉ាងសុខសាន្ត ពួកគាត់ក៏បានរត់មកប្តឹងខ្ញុំ ដើម្បីចុះសិក្សាអំពីភាពមិនប្រក្រតី ការអនុវត្តការងារ របស់រដ្ឋអំណាចខេត្តសៀមរាប ដែលធ្វើការផ្ទុយពីស្មារតី ច្បាប់លំនៅដ្ឋាន” ៕

To Top