ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ សមាជិកក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងជាអគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) បានបន្តនាំយកម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធ សម្រាប់ថ្ងៃទី៣ ឧបត្ថម្ភ ដល់ក្រុមការងារជួរមុខ របស់រដ្ឋបាលខេត្ត ដែលកំពុងប្រចាំការ នៅតាមមណ្ឌលចត្តាឡីស័ក កន្លែងចាក់វ៉ាក់សាំង បង្ការជំងឺកូវី-១៩ និងកន្លែងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ សរុបជាង ១០០០នាក់ ។





