ព័ត៌មានជាតិ

លោក យង់ សាំងកុមារ ៖ អធិការស្រុកសៀមប៉ាង គួរតែសុំទោសស្រ្តី ជានគរបាលវិញ

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ គណបក្ស ប្រជាធិបតេយ្យ មូលដ្ឋាន លោក យង់ សាំងកុមារ បានលើកឡើងថា លោកអធិការ ស្រុកសៀមប៉ាង នៅស្ទឹងត្រែងគួរតែសុំទោសស្រ្តី ជានគរបាលវិញ ក្រោយពេលបង្ខំ ឲ្យស្រ្តីរូបនេះ ធ្វើកិច្ចសន្យាឈប់បំបៅកូន ក្នុងពេលកំពុងបំពេញ បេសកកម្ម។

លោក យង់ សាំងកុមារ តាមរយៈបណ្តាញ សង្គមហ្វេសប៊ុកថ្ងៃ ១០ មីនា បានថ្លែងការប្រៀបធៀប រវាងស្រ្តីជានគរបាលបំបៅកូន ក្នុងពេលកំពុងបំពេញការងារ ទៅនឹងស្រ្តីដែលជានាយករដ្ឋមន្ត្រីញូវស៊ីឡែន ដែលបានយកកូនមានអាយុ៣ខែ ទៅចូលរួមប្រជុំនៅអង្គការ សហប្រជាជាតិនៅឆ្នាំ២០១៨ ។

លោកថា ព្រោះការផ្តល់ សេចក្តីស្រឡាញ់ និងផ្តល់ទឹកដោះម្តាយដល់កូន ជាកិច្ចការសំខាន់ របស់គាត់ជាម្តាយ។

លោកបន្តថា “តែនៅកម្ពុជា បុរសជាមេប៉ូលីស បានឲ្យនគរបាលស្រ្តី ជាម្តាយ សុំទោស រហូតដល់មានការ ទទួលខុសត្រូវ មុខច្បាប់ បើធ្វើរបៀបនេះទៀត ខ្ញុំយល់ថាបុរសជាប៉ូលីស គួរតែសុំទោសស្រ្តីវិញ ។ មានបញ្ហាខ្វះខាតអី ក្នុងនាមជាមេដឹកនាំ គួរតែជួយដល់គាត់ ប្រសើរជាង ឲ្យគាត់សរសេរសុំទោស ជាសាធារណ:របៀបនេះ”

ក្រោយអធិការស្រុក សៀមប៉ាង បានហៅនគរបាលស្រ្តីមកធ្វើកិច្ចសន្យា ក្រោយបំបៅដោះកូនពេលធ្វើការ ក្រោមហេតុផលថា ប៉ះពាល់ដល់កិត្តិយស នគរបាល និងស្ត្រីខ្មែរ កាលពីរសៀលថ្ងៃ ៩ មីនា នោះបានធ្វើឲ្យមានការ ផ្ទុះការរិះគន់ ទៅលើលោកអធិការ យ៉ាងចាស់ដៃ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top