ព័ត៌មានជាតិ

លោក ឡៅ ម៉ុងហៃ ៖ មន្ត្រីនគរបាល នាំគ្នាដាក់ទណ្ឌកម្ម ម្តាយវ័យក្មេង បំបៅកូន គឺខ្វះគុណសម្បត្តិ គ្រប់គ្រងមនុស្ស

ភ្នំពេញ ៖ ខណៈករណីអធិការ ស្រុកសៀមប៉ាង ឲ្យស្រ្តីនគរបាលបំបៅកូន ពេលបំពេញការងារ ធ្វើកិច្ចសន្យា កំពុងទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសាធារណជននោះ លោក ឡៅ ម៉ុងហៃ អ្នកវិភាគស្ថានការណ៍ នយោបាយនៅកម្ពុជា ក៏បានបញ្ចេញទស្សនៈផងដែរ ។

ដោយលោកបានថ្លែង ថា “មន្ត្រីនគរបាល ដែលនាំគ្នាដាក់ ទណ្ឌកម្មម្តាយវ័យក្មេង ដែល បំបៅដោះកូន បង្ខំឲ្យសុំទោស ខ្វះគុណសម្បត្តិគ្រប់គ្រង មនុស្សមួយ គឺចិត្តមនុស្សជាតិ (humanity)” ។

លោកថា ជាមេគេ គ្រាន់តែណែនាំក្នុងឋានៈ ជាសហការីមន្ត្រី នគរបាលដូចគ្នាថា ថ្ងៃក្រោយ គួររកកន្លែងកំបាំង ពីភ្នែកសាធារណជន បន្តិចទៅវាសមរម្យជាង ។ លោកថា បើគ្រាន់ប្រាប់ចឹង វាអាចគ្រប់គ្រាន់ចប់ស្រេច បាច់ទៅហើយ គឺគ្មានរឿងវែងឆ្ងាយបែបនេះ កើតឡើងទេ៕

To Top