Covid-19

នាយករដ្ឋមន្ដ្រីអនុញ្ញាត ឲ្យជនជាតិដើមភាគតិច និងពលរដ្ឋខ្មែរ-ឥស្លាមនៅកម្ពុជា អាចបញ្ចុះសពអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឲ្យជនជាតិដើមភាគតិច និងប្រជាពលរដ្ឋខ្មែរ-ឥស្លាមនៅកម្ពុជា អាចប ញ្ចុះសពអ្នកជំងឺ ដែលទទួលរមណភាពដោយសារកូវីដ-១៩ តាមប្រពៃណីទំនៀមទម្លាប់របស់ខ្លួន ប៉ុន្តែត្រូវអនុវត្តន៍តាមវិធានសុខាភិបាល។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលរៀបចំសេចក្ដីព្រាងអនុក្រឹត្យ ពាក់ព័ន្ធនឹងវិធានការជំងឺកូវីដ-១៩ ត្រូវចែងពីចំណុចនេះ ផងដែរ។

សម្ដេចតេជោ អនុញ្ញាតបែបនេះ បន្ទាប់ពីមានសំណើពីខាងសហគមន៍មូស្លីម និងជនជាតិដើមភាគតិចនៅកម្ពុជា ដែលសុំអនុញ្ញាត ឲ្យបញ្ចុះសពតាមប្រពៃណីទំនៀមទម្លាប់ ដែលជាកាតព្វកិច្ច មិនអាចខកខានបានឡើយ។

តាមរយៈសារសំឡេង នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យមានករណីលើក លែងពិសេស សម្រាប់ប្រជាពលរដ្ឋខ្មែរមូល្លីម ដើម្បីបន្តប្រតិបត្តិ តាមប្រពៃណីទំនៀមទម្លាប់របស់ខ្លួន ប៉ុន្ដែត្រូវអនុវត្តតា មវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំបានអនុញ្ញាត ឲ្យមានការលើកលែកករណីពិសេស សម្រាប់បងប្អូនមូស្លីមកម្ពុជា ដែលនឹងត្រូវទទួលបាននូវការយកចិត្តទុកដាក់ ដើម្បីអនុញ្ញាតឲ្យមានការបញ្ចុះសព ទៅតាមរបៀបចាត់ចែងមួយដែល មានធ្វើវិធានការសុខាភិបាល តាមនោះផងដែរ»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា នៅពេលធ្វើសេចក្ដីពា្រងអនុក្រឹត្យពាក់ព័ន្ធ នឹងវិធានការ ទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវមានចែងអំពីករណី ពិសេសដោយឡែក សម្រាប់ប្រជាពលរដ្ឋខ្មែរកាន់សាសនាឥស្លាម ក្នុង ករណីមានអ្នកទទួលមរណភាព ដោយសារជំងឺកូវីដ-១៩។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «អីចឹងនៅក្នុងពេលធ្វើអនុក្រឹត្យ ក៏ត្រូវមានចែងដោយឡែក ដោយមានករណីលើក លែក ចំពោះបងប្អូនមូស្លីមនៅកម្ពុជា ក្នុងករណី ដែលមានការមរណភាពដោយកូវីដ-១៩នេះ។ នេះគឺរឿងចាំបាច់ដែល ខ្ញុំគិតថា បងប្អូនមូស្លីម ប្រហែលជាមិនមានករណីមរណភាព ដោយសារកូវីដ-១៩ នោះទេ។ ប៉ុន្ដែនេះជាការបង្ការរបស់ យើង ក្នុងករណីដែលអាចកើតមាន គឺអាចអនុញ្ញាតឲ្យពួកគាត់ បានធ្វើពិធីបញ្ចុះសព ទៅតាមប្រពៃណីតាមទំនៀមទំម្លា ប់ នៃការគោរពរបស់បងប្អូនមូស្លីមនៅកម្ពុជា»។

សម្ដេចតេជោ អំពាវនាវចំពោះសហគមន៍មូស្លីមនៅកម្ពុជា ត្រូវគិតគូររៀបចំទីកន្លែងបញ្ចុះសព ឲ្យបានត្រឹមត្រូវដើម្បី ត្រៀមឲ្យហើយ ក្នុងករណីកើតមានមរណភាព ចំពោះប្រជាពលរដ្ឋខ្មែរមូស្លីម។ សម្ដេចបញ្ជាដាច់ខាតមិនអាចចេះតែបញ្ចុះ សពនៅកន្លែងដែលមិនសមគួរឡើយ។

ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏មានក្ដីសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ នឹងមានការយល់អំពីបញ្ហាខាងលើនេះ ពិសេស ប្រជាពលរដ្ឋដែលជាប់សែស្រឡាយចិន ចំពោះករណីលើកលែង សម្រាប់ប្រជាពលរដ្ឋមូស្លីម។
សម្ដេចថា ប្រជាពលរដ្ឋខ្មែរឥស្លាមនៅកម្ពុជា នាពេលបច្ចុបន្បនេះ មានតែ៥%ប៉ុណ្ណោះ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា មានជាង ១៦លាននាក់។

សម្ដេចតេជោ ហ៊ុន សែនក៏បានលើកឡើងថា ក្នុងករណី បើមានអ្នកទទួលមរណភាព ជនជាតិដើមភាគតិច ដោយសារកូវីដ-១៩នោះ គឺអនុញ្ញាតឲ្យធ្វើតាមទំនៀមទំលាប់ប្រពៃ ណី។
សម្ដេច ក៏បានណែនាំអាជ្ញាធរ រាជធានី-ខេត្ត ត្រូវរៀបចំបច្ឆាបូជាសព និងដីបញ្ចុះសព ព្រមទាំង ក្ដាម្ឈស ឲ្យបាន សមរម្យល្អបំផុត។

សម្ដេចតេជោ មានប្រសាសន៍ទៀតថា «មុននេះបន្ដិចខ្ញុំបានទទួលសំណូមពរ ពីអភិបាលខេត្តរតនៈគិរី ដែលចាត់ទុកថា មានរតនគិរី និងមណ្ឌលគិរីផងដែរ អំពីទំនៀមទម្លាប់បងប្អូនជនដើមភាគទិច ដោយក្នុងនោះ តម្រូវឲ្យមានការបញ្ចុះ គឺមិនមែនជាពិធីបូជានោះទេ»៕

To Top