Covid-19

ឱក សុគន្ធកញ្ញា អវិជ្ជមានកូវីដ១៩

ភ្នំពេញ ៖ តារាចំរៀងស្រីជួរមុខ របស់ផលិតហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារអវិជ្ជមានកូវីដ១៩ បន្ទាប់ពីចូលរួមធ្វើតេស្តលើកទី១ រកមេរោគកូវីដ១៩។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ១១ មីនា ឱក សុគន្ធកញ្ញា ថ្លែងថា ទោះបីជាអវិជ្ជមានកូវីដក៏ដោយ ប៉ុន្តែអ្នកនាងនិងក្រុមគ្រួសារ កំពុងធ្វើចត្តាឡីស័ក្តរយៈពេល១៤ថ្ងៃ ដើម្បីបន្តតាមដានសុខភាព ក្នុងការធ្វើតេស្តលើកទី២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

To Top