Covid-19

មន្ទីរសុខាភិបាលបាត់ដំបង ប្រកាសស្វែងរក មនុស្ស២នាក់ ដែលប៉ះពាល់ បុគ្គលសង្ស័យ មានជំងឺកូវីដ

ភ្នំពេញ ៖ ក្រុមឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ប្រកាសស្វែងរកបុគ្គល ២រូប ដែលបានប៉ះពាល់ ជាមួយករណីសង្ស័យវិជ្ជមាន កូវីដី១៩ ដោយពួកគេបានអង្គុយ ជាប់គ្នាបីនាក់ ក្នុងអំឡុងពេលធ្វើដំណើរ ពីភ្នំពេញមកបាត់ដំបង តាមរថយន្តឈ្នួលម៉ាកស៊ីណា ពាក់ស្លាក់លេខ ភ្នំពេញ 2AZ:35 ចេញដំណើរប្រហែលម៉ោង១២ថ្ងៃត្រង់ មកដល់បាត់ដំបង ម៉ោងប្រហែល៧និង១០យប់ មានអ្នករួមដំណើរ៦នាក់ ។

បើតាមសេចក្តីប្រកាសព័ត៌មាន នាថ្ងៃ១០ មីនា គឺអំឡុងពេល តាមផ្លូវធ្វើដំណើរ បានឈប់ហូបអាហារ នៅហាងបាយមួយកន្លែង (មានជនបរទេសចូលហូប) នៅខាងស្តាំដៃ ជាប់ស្ថានីយ៍លក់សាំងចម្ងាយ ប្រមាណ៥០០ម៉ែត ជិតផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

អ្នករួមដំណើរទាំង៦នាក់ (ប្រពន្ធតៃកុងអង្គុយកៅអីខាងមុខ ស្ត្រី៣នាក់ អង្គុយកៅខាងក្រោយជាប់តៃកុង និងបុរស២នាក់ អង្គុយកៅអី ខាងក្រោយបង្អស់) អ្នកទី១ ភេទប្រុស បានចុះនៅមុខប៉េអឹមស្រុកមោងឫស្សី ។ អ្នកទី២ភេទ ប្រុសបានចុះ នៅភ្នំធិបតី ។ អ្នកទី៣ ភេទស្រី បានចុះនៅមុខរង្វង់មូលព្រាបស (ករណីស្ត្រីសង្ស័យវិជ្ជមាន) ។ អ្នកទី៤ភេទស្រី បានចុះនៅរង្វង់មូល លោកតាដំបងក្រញង (ជនជាតិវៀតណាម) អ្នកទី៥ ភេទស្រី បានចុះនៅម្តុំវត្តពោធិវង្ស និងអ្នកទី៦ ជាប្រពន្ធតែកុងឡាន បានមកដល់ផ្ទះ នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

សេចក្តីប្រកាសបន្តថា “យើងខ្ញុំសូមប្រកាសស្វែងរក បុគ្គលអង្គុយជាប់ ជាករណីសង្ស័យកូវីដ-១៩ ជាអ្នកទី៤ ភេទស្រីបានចុះនៅរង្វង់មូល លោកតាដំបងក្រញូង (ជនជាតិវៀតណាម ដើម្បីយកសំណាក និងស្វែងរកអ្នកប៉ះពាល់បន្ថែមទៀត)។ និងជាអ្នកទី៥ ភេទស្រី បានចុះនៅម្តុំវត្តពោធិវង្ស។ អ្នកប៉ះពាល់ក្រៅពីនេះ យើងខ្ញុំបានស្វែងរកឃើញអស់ហើយ ព្រមទាំងបានយកសំណាក និងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក យ៉ាងត្រឹមត្រូវ ហើយសំណាកលើកទី១ របស់តៃកុងឡាន និងអ្នករត់ម៉ូតូឌុប ព្រមទាំងបុរសអង្គុយ ខាងក្រោយទាំង២នាក់ ក៏ដូចជាប្រពន្ធ តែកុឡានគឺអវិជ្ជមាន” ៕

To Top