ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកពន្យល់ ពីប្រភពដើមនៃលេខ 1, 2, 3, 4, 5 ….ដែលខ្មែរ ហៅថាលេខបារាំង ចំណែកបារាំង ហៅលេខនេះ ជាលេខអារ៉ាប់ ឯអារ៉ាប់ ហៅលេខនេះ ជាលេខឥណ្ឌា គឺតាមពិតប្រភពដើម នៃលេខនេះ គឺមកពីឥណ្ឌា។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១១ មីនានេះលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា ” កុំអោយស្ងាត់ក្រសួង ! លេខ 1, 2, 3, 4, 5 …. ខ្មែរហៅថាលេខបារាំង ( ពេលនេះ ច្រើនហៅលេខអន្តរជាតិ ) បារាំងហៅលេខនេះ ជាលេខអារ៉ាប់ ឯអារ៉ាប់ហៅលេខនេះជាលេខឥណ្ឌា ។ តាមពិត ប្រភពដើម នៃលេខនេះគឺមកពី ឥណ្ឌា” ៕
