Covid-19

ពលករខ្មែរ២០នាក់ ទើបពីប្រទេសថៃ តាមច្រករបៀង និងគេចវេះការធ្វើចត្តាឡីស័ក ត្រូវបានឃាត់ខ្លួន

ភ្នំពេញ៖ ពលករខ្មែរចំនួន២០នាក់ ដែលទើបមកពីប្រទេសថៃតាមច្រករបៀង ហើយព្យាយាមគេចវេះ មិនព្រមចូលធ្វើចត្តាឡីស័ក ត្រូវសមត្ថកិច្ចនាំខ្លួន ប្រគល់ឱ្យគ្រូពេទ្យ អនុវត្តវិធានការសុខាភិបាល។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា បានឃាត់ខ្លួនពលករខ្មែរចំនួន២០នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ពលករទាំងនេះ បានធ្វើដំណើរដោយថ្មើរជើងតាមផ្លូវកាត់ ហើយព្យាយាមគេចវេះ មិនព្រមចូលធ្វើចត្តាឡី តាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់រាជរដ្ឋាភិបាល។

មន្ត្រីដដែលបានបន្តថា ពលករដែលប្រុងមិនព្រមចូលធ្វើចត្តាឡីស័កនេះ នៅថ្ងៃកើតហេតុ បានលបលួចចេញតាមច្រករបៀងចំនួន២ គឺនៅត្រង់ចំណុចភូមិចម្ការត្រប់ ក្នុងឃុំបារាំងធ្លាក់ សស្រុកភ្នំព្រឹក និងភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
មន្ត្រីនគរបាលបានបញ្ជាក់ដែរថា កម្លាំងបាន ប្រគល់ពលករខ្មែរ២០នាក់នេះ ទៅ មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ ៣២ ពិនិត្យសុខភាព និងយកវត្ថុសំណាក។ ក្នុងនោះ តម្រូវឱ្យតាមដានរយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាល នូវជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍៕

To Top