ព័ត៌មានជាតិ

បិទផ្សារវិហារសួគ៌ ជាបណ្ដោះអាសន្ន ក្រោយមានអ្នកឆ្លង ជំងឺកូវីដ១៩ បានចូលក្នុងផ្សារ

កណ្ដាល ៖ អាជ្ញាធរស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានសម្រេច ចុះបិទផ្សារវិហារសួគ៌ ជាបណ្ដោះអាសន្ន ក្រោយពីមានអ្នកឆ្លង ជំងឺកូវីដ១៩ម្នាក់ បានទៅលេងបងប្អូន នៅផ្សារ ។

លោក ប៊ុន ផេង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ថា «ដោយសារមានមនុស្សម្នាក់ គាត់មានជំងឺកូវីដ-១៩ គាត់មកលេងបងប្អូននៅមូលដ្ឋាន ក្នុងឃុំវិហារសួគ៌ នាពេលថ្មីៗ ហើយការបិទផ្សារវិហារសួគ៌ ដើម្បីប្រមូលសំណាក មិនទាន់មានកូវីដ១៩ នៅវិហារសួគ៌ឡើយ ហើយយើងទទួលបានមានព័ត៌មានចឹង យើងចុះទប់ស្កាត់ឲ្យទាន់ពេលវេលា»។

លោកអភិបាលស្រុកខ្សាច់កណ្ដាល ក៏អំពាវនាវ ទៅដល់អ្នកពាក់ព័ន្ធ ជាមួយអ្នកឆ្លងជំងឺនេះត្រូវ ផ្ដល់កិច្ចសហការជាមួយអាជ្ញាធរ ដើម្បីធ្វើសំណាក ជាពិសេសនោះ ប្រជាពលរដ្ឋត្រូវចូលរួម ប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ ឲ្យបានទាំងអស់គ្នា ៕

ដោយ ៖ អេង ប៊ូឆេង

To Top