ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា វ៉ាក់សាំងឈ្មោះ កូវីស្យែល (CoviShield) កំពុងចាក់ជូនប្រជាពលរដ្ឋខ្មែរនោះ គឺជាផលិតផលរបស់ប្រទេសឥណ្ឌា គ្រាន់តែទទួលអាជ្ញាបណ្ណ ពីក្រុមហ៊ុន អាស្ត្រាសេនេកា (AstraZeneca) ដូច្នេះ ប្រជាពលរដ្ឋខ្មែរ កុំមានការយល់ច្រលំថា «កម្ពុជាកំពុងវ៉ាក់សាំង AstraZeneca»។
ក្រសួងសុខាភិបាល បកស្រាយបែបនេះ ក្រោយពីមានព័ត៌មានបរទេសមួយ ចុះផ្សាយថា ក្រោយពីចាក់វ៉ាក់សាំង អាស្ត្រាសេនេកា (AstraZeneca ) រួច មានដុំឈាមក្នុងសរសៃធ្ងន់ធ្ងរ ហើយបណ្ដាប្រទេសក្នុងអឺរ៉ុប មានការផ្អាកចាក់វ៉ា ក់សាំង AstraZeneca ។
តាមរយៈសារសំឡេង នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជូ នថា ប្រភេទវ៉ាក់សាំងដែលយើងទទួលបានពី មជ្ឈមណ្ឌលកូវាក់ (COVAX Facility) ដោយមានការសម្របសម្រួល ដោយអង្គការសុខភាពពិភពលោក (WHO) និងមានផ្គត់ផ្គង់ដោយ អង្គការយូនីសេហ្វ (UNICEF) ដែលយើងទទួលបា ននាពេលកន្លងទៅនេះ ហើយក៏កំពុងតែដំណើរការ ចាក់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើងនេះ គឺជាប្រភេទវ៉ា ក់សាំងដែលមានឈ្មោះថា កូវីស្យែល (CoviShield) ហើយវ៉ាក់សាំងនេះផលិតនៅប្រទេសឥណ្ឌា ដែលគ្រាន់តែទទួល បាននៅអាជ្ញាបណ្ណផលិតពីក្រុមហ៊ុន អាស្ត្រាសេនេកា (AstraZeneca ) ចឹងខ្ញុំសូមបញ្ជាក់ថា កុំឲ្យមានភ័នច្រលំ»។
លោកស្រីបន្ដថា «ឥឡូវហ្នឹងមានបងប្អូនយើង គាត់ច្រលំថា វ៉ាក់សាំងហ្នឹងគឺជា AstraZeneca ដែលមកពីប្រទេសអង់ គ្លេស តាមពិតទៅ វ៉ាក់សាំងដែលយើងកំពុងតែប្រើប្រាស់ចាក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង គឺជាប្រភេទ វ៉ាក់សាំងឈ្មោះថា CoviShield ដែលផលិតនៅប្រទេសឥណ្ឌា មិនមែនផលិតនៅប្រទេសអង់គ្លេសទេ គឺផលិតនៅប្រ ទេសឥណ្ឌា ដោយគ្រាន់តែទទួលបាននូវអាជ្ញាបណ្ណពីក្រុមហ៊ុន AstraZeneca»។
លោកស្រីបន្ថែមថា វ៉ាក់សាំងនេះមានឈ្មោះខុសគ្នា ហើយរហូតមកដល់ពេលនេះ វ៉ាក់សាំង CoviShield បើតាមការ បញ្ជាក់ពី អង្គការសុខភាពពិភពលោក ដែលជាអ្នកសម្របសម្រួល ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជានេះ អង្គការសុខ ភាពពិភពលោក បានឲ្យដឹងថា មកទល់ពេលនេះ វ៉ាក់សាំង CoviShield បានចែកចែងតាមបណ្ដាប្រទេស លើពិភព លោក ជាងរយលាយដូស រួចទៅហើយ។ លោកស្រីថា ក្នុងវ៉ាក់សាំង CoviShield ជាង៥លានដូស គឺអង្គការសុខភាព ពិភពលោក មិនទាន់ទទួលបានថា «មានប្រតិកម្មខ្លាំង ឬមានបញ្ហាអ្វីឡើយ»។
ជាងនេះទៅទៀត អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានលើកឡើងថា វ៉ាក់សាំង CoviShield កំពុងប្រើប្រាស់នៅកម្ពុ ជានាពេលនេះ មិនមែនជាវ៉ាក់សាំង កំពុងមានបញ្ហានៅខាងអឺរ៉ុបឡើយ។
អ្នកនាំពាក្យ ថា សម្រាប់វ៉ាក់សាំង CoviShield កំពុងប្រើប្រាស់នៅកម្ពុជា មានភាពខុសគ្នារវាង វ៉ាក់សាំង AstraZeneca ដែលកំពុងប្រើប្រាស់នៅខាង ប្រទេសអឺរ៉ុប។
សូមរំលឹកថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ កម្ពុជាទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤,០០០ដូស ៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									