ព័ត៌មានជាតិ

WHO ៖ គ្មានហេតុផលអ្វី ឲ្យកម្ពុជា ផ្អាកចាក់វ៉ាក់សាំង CoviShield ឡើយ

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា អង្គការសុខភាព ពិភពលោក (WHO) ប្រចាំកម្ពុជា លើកឡើងថា គ្មានហេតុផលអ្វី ដែលឲ្យកម្ពុជា ផ្អាកចាក់វ៉ាក់សាំង កូវីស្យែល (CoviShield) ឡើយ ព្រោះថា វ៉ាក់សាំង CoviShield មានសារសំខាន់ណាស់ ក្នុងបរិបទជំងឺកូវីដ-១៩ ខណៈ WHO បន្ដជំរុញឲ្យកម្ពុជា ចាក់វ៉ាក់សាំងនេះបន្ថែមទៀត។

តាមរយៈសារសំឡេង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា ក្រុមហ៊ុន អាស្ត្រាសេនេកា (AstraZeneca) ឲ្យអាជ្ញាបណ្ណ មកក្រុមហ៊ុន នៅប្រទេសឥណ្ឌា ដើម្បីផលិតវ៉ាក់សាំងឈ្មោះ កូវីស្យែល (CoviShield) ហើយមិនមែនមានវ៉ាក់សាំងឈ្មោះ AstraZeneca ឡើយ ។

លោកស្រីបន្ដថា វ៉ាក់សាំងឈ្មោះ CoviShield មិនមែនស្ថិតនៅជាមួយ វ៉ាក់សាំងឈ្មោះAstraZeneca ដែលផលិតនៅ ប្រទេសអង់គ្លេស ដើម្បីយកទៅចែកចាយ នៅប្រទេសអឺរ៉ុប ។ ដោយឡែក វ៉ាក់សាំងឈ្មោះ CoviShield គឺផលិតនៅប្រ ទេសឥណ្ឌា ។

លោកស្រីបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំងដែលយើងកំពុងប្រើ នៅស្រុកខ្មែរនេះ គឺជាវ៉ាក់សាំងដែលផលិត នៅប្រទេស ឥណ្ឌា ដែលមានឈ្មោះថា CoviShield ហើយគ្រាន់ តែទទួលបាននូវអាជ្ញាបណ្ណ ផលិតពី ក្រុមហ៊ុន AstraZeneca។ វ៉ាក់សាំងដែលយើងកំពុងប្រើប្រាស់នេះ (វ៉ាក់សាំង CoviShield) អង្គការសុខភាពពិភពលោក គេបានដាក់បញ្ជូលទៅក្នុ ងបញ្ជីប្រើប្រាស់បន្ទាន់រួចទៅហើយ» ។

លោកស្រី បន្ថែមថា តាមការបញ្ជាក់ពី អង្គការសុខភាពពិភពលោក វ៉ាក់សាំង CoviShield បានចែកចាយប្រើប្រាស់តា មបណ្ដាប្រទេស នៅលើសកលពិភពលោក រាប់លានដូស រួចទៅហើយ។ លោកស្រីថា វ៉ាក់សាំង CoviShield ដែលកំ ពុងប្រើប្រាស់នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ វាមិនស្ថិតក្នុងវ៉ាក់សាំងប្រើប្រាស់ នៅប្រទេសអឺរ៉ុបឡើយ ។

លោកស្រីរៀបរាប់ថា រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក មិនទាន់ទទួលបាននូវរបាយការណ៍ណាមួយ ពីបណ្ដាប្រទេស ដែលបានប្រើប្រាស់វ៉ាក់សាំង CoviShield ថា «ប្រតិកម្ម ឬប្រតិកម្មអ្វីដែលធ្ងន់ធ្ងរនោះទេ»។

លោកស្រី ក៏បានបញ្ជាក់ទៀតថា «អង្គការសុខភាពពិភពលោក នូវតែផ្ដល់អនុសាសន៍ឲ្យបន្ដនូវការចាក់វ៉ាក់សាំង។ ជា ពិសេស អង្គការសុខភាពពិភពលោក ប្រចាំកម្ពុជារបស់យើង លោកបានលើកហើយថា វាអត់មានហេតុផលអី ដែលក ម្ពុជាត្រូវផ្អាក នូវការចាក់វ៉ាក់សាំង CoviShield នោះទេ»។

លោកស្រីបន្ដថា វ៉ាក់សាំង CoviShield បានផ្ដល់ផលប្រយោជន៍ យ៉ាងធំធេងណាស់ ក្នុងបរិបទជំងឺកូវីដ-១៩ ដែលកំពុ ងកើតមានឡើង នៅលើពិភពលោក ។ លោកស្រីថា អង្គការសុខភាពពិភពលោក ក៏ បានបញ្ជាក់ថា ការបន្ដចាក់វ៉ាក់ សាំង CoviShield នៅកម្ពុជានាពេលនេះ គឺមានចាំបាច់បំផុត សម្រាប់ប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ នៅកម្ពុជា ៕

To Top