Covid-19

ដំណឹងល្អ! ក្រសួងប្រកាសថា ថ្ងៃនេះមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៨៣នាក់ ខណៈមានអ្នកឆ្លងថ្មី២០នាក់

ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ មានជំងឺកូវីដ១៩ដែលបានជាសះស្បើយចំនួន៨៣នាក់ និងមានអ្នកឆ្លងថ្មីចំនួន២០នាក់ ។

នេះជាករណីជាសះស្បើយ មានចំនួនច្រើន ក្រោយពីមានព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

បើតាមការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតមកដល់ព្រឹកថ្ងៃ១៥ មីនា កម្ពុជា មានអ្នកឆ្លងសរុប១៣២៥នាក់ អ្នកជាសះស្បើយ៧៣០នាក់ ចំពោះអ្នកឆ្លងក្នុងសហគមណ៍២០កុម្ភៈ មាន៨១០នាក់ អ្នកកំពុងព្យាបាល៥៩២នាក់ ៕

To Top