Covid-19

នាយករដ្ឋមន្រ្តី ៖ ការរៀបចំអាពាហ៍ពិពាហ៍គួរតែផ្អាក ប៉ុន្ដែអនុញ្ញាតឲ្យសែនព្រេនក្នុងរង្វង់គ្រួសារ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការរៀបចំអាពាហ៍ពិពាហ៍នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គួរត្រូវតែផ្អាក ប៉ុន្ដែអនុញ្ញាតឲ្យរៀបចំពិធីសែនព្រេន ជាលក្ខណៈក្រុមគ្រួសារ ហើយចាំរៀបចំអាពាហ៍ពិពាហ៍ តាមក្រោយវិញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។

តាមរយៈសារសំឡេង នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា នាពេលកន្លង ទៅនេះ សម្ដេច ប្រគល់អំណាចឲ្យរដ្ឋបាលរាជធានី-ខេត្ត ដើម្បីបិទ ឬបើកចំពោះករណីនានា ជាពិសេសនោះ ការជួបជុំ និងពិធីផ្សេងៗខណៈ រដ្ឋបាលរាជធានី-ខេត្ត មួយចំនួន ក៏បានចាត់វិធានការតាម រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

សម្ដេចតេជោ មានប្រសាសន៍ថា «យើងសង្កេតឃើញថា រាល់ការរៀបអាពាហ៍ពិពាហ៍ តែងតែកើតឡើងនូវហានិភ័យ ដូចជា ករណីថ្មីៗ គឺកើតឡើងក្នុងខេត្តតាកែវ ហើយក៏មានការអ្នកទៅចូលរួម ស៊ីការ ពីកន្លែងមួយ ទៅកន្លែងមួយ ដូច្នេះ បញ្ហានេះ គឺជាបញ្ហាសូមឲ្យបណ្ដាខេត្ត ធ្វើការពិចារណាអំពីការបិទ ការផ្អាក ការរៀបចំណាមួយ តាមសេចក្ដីសម្រេចរប ស់ខេត្ត»។

សម្ដេចបន្ដថា ការរៀបអាពាហ៍ពិពាហ៍ គឺរឿងមួយត្រូវពិនិត្យឲ្យត្រឹមត្រូវបំផុត ហើយដាក់ចេញនូវវិធានការ អង្វរករសុំចិត្ត ប្រជាពលរដ្ឋទូទាំងប្រទេស មេត្តាយោគយល់ ចំពោះការផ្អាករៀបចំអាពាហ៍ពិពាហ៍។ សម្ដេចថា ករណីនៅខេត្តតាកែវ នាំដល់ការបិទសាលារៀនជាច្រើន តើនាំដល់ហានិភ័យយ៉ាងណាទៅទៀត? ដូច្នេះ រដ្ឋបាលរាជធានី-ខេត្ត ត្រូវពិនិត្យមើលឡើងវិ ញ ព្រោះថា សម្ដេច បានប្រគល់សិទ្ធអំណាចទៅឲ្យ រដ្ឋបាលរាជធានី-ខេត្ត រួចទៅហើយ។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ការរៀបចំអាពាហ៍ពិពាហ៍គួរត្រូវបានផ្អាក បើសិនជាធ្វើ ត្រូវរង្វង់សែនព្រេនជាប ណ្ដោះអាសន្នសិន ក៏អាចធ្វើទៅរួចដែល ព្រោះមានទម្លាប់ការធ្វើបែបនេះ សែនព្រេងក្នុងពិធីតូចតាច នៅក្នុងគ្រួសារ ហើយចាំរៀបការនៅពេលក្រោយ ក៏មិនទាន់យឺតពេលដែរ។ ខ្ញុំគិតថា ប្រពៃណីទំនៀមទម្លាប់របស់យើង ក៏មិនប្រកាន់ ជាមួយរឿងហ្នឹងទេ»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យ រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើការពិចារណាទាក់ទិនការចេញបទបញ្ជា ផ្អាកជាបណ្តោះអាសន្ននូវពិធីមង្គលការ ឬពិធីផ្សេងៗ នៅក្នុងខេត្តរបស់ខ្លួន។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៣២៥នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៧៣០នាក់ ,អ្នកកំពុងសម្រាកព្យាបាល ចំនួន៥៩២នាក់ និងអ្នកស្លាប់ដោយសារកូវីដ-១៩ម្នាក់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top