ភ្នំពេញ ៖ ក្រោយអតីតភរិយា ឧកញ៉ា ដួង ឆាយ គឺអ្នកស្រី ដេត ម៉ាលីណាបង្ហាញវិដេអូពីសកម្មភាពអតីតប្តីខ្លួនវាយធ្វើបាបនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក៏បានបញ្ចេញជាមតិតាមរយៈខមិននៅខាងក្រោមនោះថា “ហេតុអីដួងឆាយឃោឃៅដល់កម្រិតនេះ?”។
តាមរយៈការឡាយរបស់អតីតប្រពន្ធជាង១ម៉ោង នារាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១អតីតប្រពន្ធបានបង្ហាញវិដេអូដែលដួងឆាយវាយធ្វើបាបកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃបន្តបន្ទាប់ទៀត។ក្នុងនោះបានបង្ហាញពីការវាយប្រពន្ធយ៉ាងដំណំទោះបីជាមានការហាមឃាត់ពីឪពុក-ម្តាយនិងអ្នកនៅជាមួយក៏ដោយ ក៏ដួងឆាយនៅតែរឹងទទឹងមិនស្តាប់ឡើយ គឺនៅតែបន្តវាយ ហើយនិងលឺសំឡេងកូនយំស្រែក។
សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០២០នេះ រឿងរ៉ាវរបស់ប្តីប្រពន្ធដួងឆាយបានធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងដោយអតីតប្រពន្ធបានប្រកាសលះលែងជាមួយ ដួង ឆាយ។ ក្រោយប្រកាសលះលែងហើយ បើតាមការបង្ហាញរបស់ដួងឆាយគឺកូនទាំង៣ស្ថិតនៅក្រោមគ្រប់គ្រងរបស់ដួងឆាយ ៕