នយោបាយ

១៨ មីនា ១៩៧០- ២០២១ អាមេរិកធ្វើរដ្ឋប្រហារទំលាក់ សម្តេចព្រះ នរោត្តម សីហនុ

កាលពី៥១ឆ្នាំមុន សហរដ្ឋអាមេរិកតាមរយៈ សុីអាយអេ(CIA) បានធ្វើរដ្ឋប្រហារទំលាក់ សម្តេចព្រះនរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋនៃកម្ពុជា ហើយលើកបន្ទុប លន់ ណុល សិរីមតៈ ចេងហេង អុិនតាំ និងបរិវារឲ្យឡើងកាន់អំណាចរំលាយ របបរាជានិយមបង្កើត របបសាធារណរដ្ឋ។ សង្រ្គាមសុីវិល ចាប់ផ្តើមឆេះប្រទេសខ្មែរ ចាប់ផ្តើមរលាយប្រជាជនខ្មែរ ចាប់ផ្តើមស្លាប់បន្តបន្ទាប់ រហូតដល់របបព្រៃផ្សៃ ដឹកនាំដោយ ប៉ុល ពត នួន ជា អៀងសារី ខៀវ សំផន និងបរិវារ។

ដើមហេតុនាំឲ្យ មានសង្រ្គាមដោយសារ មហាអំណាច ដណ្តើមឥទ្ធិពលនៅ អាសុីអាគ្នេយ៏និងឥណ្ឌូចិន នៅពេលនោះរួមមាន សហរដ្ឋអាមេរិក សូវៀតនិងចិន។

សម្តេចព្រះបិតាជាតិ ប្រកាន់ជំហរអព្យាក្រិត្យ មិនចូលបក្សសម្ព័ន្ធ និងស្និទ្ធជាមួយចិន(ភូមិសាស្រ្តនយោបាយ) សហរដ្ឋអាមេរិក ខឹងមិនបើកទ្វារឲ្យ កងទ័ពអាមេរិកនិងយួនខាងត្បូង ឆ្លងចូលដីខ្មែរដេញយៀកកុង ទីចុងបំផុត អាមេរិក ឲ្យសុីអាយអេ (CIA) ធ្វើរដ្ឋប្រហារទំលាក់ ព្រះអង្គពីព្រះប្រមុខរដ្ឋ។ មួយវិញទៀតខ្មែរ រងគ្រោះ ដោយសារសង្រ្គាមបង្រួបបង្រួមវៀតណាម ដែលគេហៅថាសង្រ្គាមវៀតណាម ឬសង្រ្គាមឥណ្ឌូចិនលើកទី២។ នៅពេលនោះ យៀកកុង ប្រើប្រាស់ទឹកដីខ្មែរ ឆ្លងទៅវាយយួនខាងត្បូង។ សរុបដោយសង្ខេប មហាអំណាចនិងប្រទេសជិតខាង បានយកដីខ្មែរជាកន្លែង ប្រកួតមនោគមន៏វិជ្ជា និង បង្រួបបង្រួបទឹកដីរបស់គេ។

ដូច្នេះសុំបងប្អូនស្វែងយល់ និងឯកភាពជាតិ ដើម្បីទប់ទល់ផែនការ បដិវត្តន៏ម្រាមដៃបី ឲ្យខានតែបាន។ សហរដ្ឋអាមេរិក នៅតែមានគំនិតផ្តួល រដ្ឋាភិបាលខ្មែរ តាមរយៈញុះឲ្យមានបដិវត្តន៏ម្រាមដៃបី ២០២១ ដោយបង្កើតរឿង សព្វបែបយ៉ាង ដូចជា បញ្ហាទន្លេមេគង្គ តារាសាគរ កំពង់ផែរាម ចោទថារំលោភសិទ្ធិមនុស្ស គ្មានសេរីភាព ផ្តាច់ការ បញ្ហាដីធ្លី បំណុលមីក្រូហិរញ្ញវត្ថុ រករឿងកាប់ព្រៃ ល។ល។

គេប្រើប្រាស់ សកម្មជនអតីតបក្សប្រឆាំង ឲ្យធ្វើសកម្មភាពប្រឆាំង ដោយមានប្រព័ន្ធឃោសនា របស់គេជាអ្នកដើរតួ ដូចជា Cambodia daily Rfa Voa និងប្រព័ន្ធឃោសនាបរទេសជាភាសាបរទេស (ក្រុម bilderberg Illuminati)។ បន្ថែមលើសពីនេះ គេឃោសនាចោទថា ស្និទ្ធិជាមួយចិន ជាអន្ទាក់បំណុល និយាយជារួមឥណ្ឌូប៉ាសុីហ្វិក ប្រយុទ្ធជាមួយប្រ៊ី(BRI) របស់ចិន។

ចាប់ពីពេលនេះ ឥណ្ឌូប៉ាសុីហ្វិក មានអាមេរិក ឥណ្ឌា ជប៉ុន អូស្ត្រាលីនិងសម្ព័ន្ធមិត្ត ចាប់បង្កើនល្បឿនកាន់តែខ្លាំង វាយប្រហារប្រ៊ី(BRI) ។ កូនខ្មែរត្រូវដឹងប្រវត្តិសាស្ត្រ និងយល់ពីភូមិសាស្ត្រនយោបាយ ទើបបានសុខ​ បើមិនដូច្នោះពួកគេ មិនឲ្យយើងសុខទេ ជាពិសេសអតីតសកម្មជនបក្សប្រឆាំង មេត្តាយល់ឲ្យច្បាស់ បើមិនអញ្ជឹងទេ បងប្អូនហ្នឹងតែម្តងដែលចាញ់ឧបាយកល ដែលមេរបស់អស់លោក បំរើឧបាយកលរបស់គេ។

នយោបាយបង្រួបបង្រូមជាតិ និងនយោបាយឈ្នះឈ្នះ គឺជានយោបាយរបស់ខ្មែរពិតប្រាកដ ក្រៅពីនោះជាឧបាយកល ធ្វើឲ្យខ្មែរបែបបាក់និងបាត់អធិបេយ្យជាតិ។ នេះបើតាមអ្នកវិភាគ។ ១៦ មីនា ២០២១

ដោយ៖ សយ សុភាព

To Top