Covid-19

អ្នកឃុំសំពៅពូន ស្រុកកោះធំ មានឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេនាថ្ងៃ១៦ មីនា ដល់៦៤នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១០៥នាក់នោះ គឺនៅភូមិព្រែកស៊ីង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលមានចំនួនច្រើនជាងគេរហូតដល់ ៦៤នាក់ សម្រាប់នៅភ្នំពេញ ២៩នាក់ ព្រះសីហនុ ៨នាក់ កោះកុង ៣នាក់ និងព្រៃវែងម្នាក់។

ក្រសួងបន្តថា ករណីអ្នកកើតជំងឺកូវីដ១៩ថ្មី ចំនួន១០៥នាក់ ពាក់ព័ន្ធក្នុងសហគមន៍២០កុម្ភៈ។ ចំនួននៃការឆ្លងនេះគឺការកើនឡើង ច្រើនខុសពីរាល់ថ្ងៃ ខណៈថ្ងៃ១៥ មីនាមានអ្នកឆ្លងថ្មីតែជាង ២០នាក់។

នាថ្ងៃ១៦ មីនានេះដែរ ក្រសួងក៏បានប្រកាសពីការ ព្យាបាលជាសះស្បើយថ្មីចំនួន ៨៨នាក់ផងដែរ។

លិខិតក្រសួងបន្តថា គិតត្រឹមព្រឹកថ្ងៃ១៦ មីនា នេះ មានអ្នកឆ្លងសរុបចំនួន១៤៣០ នាក់ អ្នកជាសះស្បើយចំនួន៨១៨ នាក់ អ្នកកំពុងព្យាបាលចំនួន៦០៩ នាក់ និងមានអ្នកស្លាប់ម្នាក់ ៕

To Top