ស្វាយរៀង : លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសុំ ច្បាប់ សាងសង់ សំណង់ ដើម្បី ធានា ឲ្យ មាន ភាពរឹងមាំ ធានាបាន នូវ គុណភាព សុវត្ថិភាព និង សោ ភ័ ណ្ឌ ភាព ឲ្យ ស្របតាម បច្ចេកទេស សំណង់ គឺ ឲ្យ ស្អាត ឲ្យ ល្អឲ្យមាំឲ្យជាប់ និង ស្របច្បាប់ ។
ការថ្លែងបែបនេះបានធ្វើឡើងក្នុងការចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងសាងសង់សំណង់នៅក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី១៦ខែមីនាឆ្នាំ២០២១នេះ ដោយមានការចូលរួមពីមន្ត្រីជំនាញនិងអាជ្ញាធរសង្កាត់ផងដែរ។
លោកបានបន្តថាដើម្បី ឲ្យ សំណង់ សាងសង់ មានគុណ ភាព ប្រជាពលរដ្ឋ ត្រូវសុំ ច្បាប់ អនុញ្ញាត សាងសង់ ឲ្យ បាន ត្រឹមត្រូវនៅច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលក្រុង ព្រោះ ការងារ សាងសង់ មានច្បាប់ គឺ ភ្ជាប់ មកជា មួយ នូវ ប្លង់ដី ឲ្យបានច្បាស់លាស់ ដែលមានការទទួលស្គាល់ ពីអាជ្ញាធរនិងមន្ទីរជំនាញ។
លោក បន្តថា សំណង់ ស្របច្បាប់ អាច កាត់បន្ថយ នូវ ទំនាស់ របស់ អ្នកជិតខាង ព្រោះ ពេលដែល យើង ធ្វើ ត្រូវអនុវត្ត នូវ គំលាត នគរូបនីយកម្ម ប ញ្ញ តិ និង មិន ឲ្យ ប៉ះពាល់ ដល់ ដី សាធារណៈ របស់ រដ្ឋ មិន ឲ្យ មានទំនាស់ រវាង ម្ចាស់ សំណង់ និង ក្រុម ជាង ដោយ ឃើញថា កន្លងទៅ មានទំនាស់ ញឹកញាប់ ដែល ប្រជាពលរដ្ឋ ម្ចាស់ សំណង់ ប្តឹង មក មន្ទីរ ឲ្យ ជួយ ដោះស្រាយ ដោយសា ការសាងសង់ សំណង់ គ្មាន គុណភាព ជាដើម។
លោកបានបញ្ជាក់ថាការស្នើសុំច្បាប់សាងសង់ឲ្យបានត្រឹមត្រូវគឺផ្តល់ភាពជាគំរូល្អនិងជាមោទនភាពសម្រាប់ខ្លួនឯង និង សង្គមជាតិ ហើយត្រូវចូលរួមសហការណ៍ឲ្យបានល្អ តាមការណែនាំរបស់រដ្ឋបាលក្រុង ដើម្បីទទួលបានការប្រឹក្សាយោបល់ផ្នែកច្បាប់ និង ដើម្បីធានាថារាល់សំណង់ទាំងអស់មានលក្ខណៈស្របច្បាប់ជៀសវាងមានទំនាស់ទៅថ្ងៃក្រោយ៕