ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វព្រៃកម្រ ៤ក្បាល ដែលប្រជាពលរដ្ឋ ប្រគល់ជូន យកទៅព្រលែង នៅព្រៃធម្មជាតិ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូល ២ក្បាល សត្វសំពោជក្រអូប១ក្បាល និង កូនសត្វខ្លាត្រី១ក្បាល (សរុប៤ក្បាល) ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីឲ្យសត្វទាំងនោះ បានរស់រានមានជីវិតឡើងវិញ ក្រោយពីទទួលបាន ពីប្រជាពលរដ្ឋ ។

លោកឧកញ៉ា ទៀ វិចិត្រ មានឲ្យដឹងថា សត្វព្រៃកម្រ ទាំង៤នេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នា នាំយកមកប្រគល់ជូន ដើម្បីព្រលែងចូល ទៅក្នុងព្រៃធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋ ប្រាប់ដែរថា ការដែលនាំយកសត្វទាំងនេះ មកជូន ដោយសារកន្លងមក ឃើញសកម្មភាព លោកឧកញ៉ាទៀ វិចិត្រ ស្រឡាញ់ អភិរក្សសត្វ និងលែងសត្វជាបន្តបន្ទាប់ ។

ក្រៅពីថ្លែងអំណរគុណ ដល់ពលរដ្ឋ ដែលនាំយកសត្វព្រៃទាំងនេះ មកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវ អោយពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយថែរក្សាការពារ សត្វព្រៃឬសត្វកម្រ គ្រប់ប្រភេទតាមរយៈកុំប្រមាញ់ កុំសម្លាប់ និងថាការព្រលែងសត្វ អោយរស់រានមានជីវិតវិញ ក្រៅពីទទួលបាន នូវបុណ្យកុសល ក៍បានរួមចំណែក ជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ៕

To Top