លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ បាននាំយកថវិកាមូលនិធិមហា គ្រួសារកងរាជអាវុធហត្ថ ដែលផ្តួចផ្តើមបង្កើតឡើង ក្រោមការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៦០,០០០,០០០រៀល (ហុកសិបលានរៀល) រួមជាមួយ មី២កេស ភេសជ្ជ:៤កេស ទៅប្រគល់ជូនដល់ គ្រួសារសព លោកវរសេនីយ៍ឯក សេង ឈៀង អតីតមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ៕






Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
