ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៧ មីនានេះបានចេញសេចក្ដី សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដឹកនាំការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសដែលមានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលជាប្រធាន និងមានអនុប្រធាន-សមាជិក មកពីក្រសួងស្ថាប័នអង្គភាព ពាក់ព័ន្ធចំនួន ៤៥រូបផ្សេងទៀត ។





