ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ផ្តល់គោលនយោបាយ លើកទឹកចិត្តដល់ ភ្ញៀវទេសចរបរទេស ដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ

ភ្នំពេញ៖ ដើម្បីសម្រួលដល់វិស័យទេសចរណ៍ និងធានាភាព ទាក់ទាញភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរ ក៏ដូចជាមកព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងពេលមានវិបត្តិនៃ ជំងឺកូវីដ១៩ (COVID-19) រាជរដ្ឋាភិបាលបានសម្រេចផ្តល់ គោលនយោបាយលើការលើកទឹកចិត្តដល់ភ្ញៀវទេសចរបរទេស នូវការលក់បណ្ណចូល ទស្សនារមណីយដ្ឋានអង្គរ ។

យោងតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរកាលពីពេលថ្មីៗនេះបានឲ្យដឹងថាគោលនយោបាយលើកទឹកចិត្តដល់ភ្ញៀវទេសចរបរទេសគិតចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ មានដូចខាងក្រោម៖

១- ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០១ថ្ងៃ អាចចូលទស្សនាបាន រយៈពេល ០២ថ្ងៃ

២- ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល ០៥ថ្ងៃ

៣-ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល ១០ថ្ងៃ

ខ. ប្រភេទបណ្ណរយៈពេលវែង ( ភ្ញៀវបរទេសដែលមានទិដ្ឋាការរយៈពេល០៣ខែឡើងទៅ)

១-ទិញបណ្ណចូលទស្សនារមណីយដ្ឋាទអង្គររយៈពេល០១ខែ អាចចូលទស្សនាបានរយៈពេល ០២ខែ

២-ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គររយៈពេល០៣ខែ អាចចូលទស្សនាបានរយៈពេល ០៦ខែ

៣-ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គររយៈពេល០៦ខែ អាចចូលទស្សនាបានរយៈពេល ១២ខែ៕

To Top