ភ្នំពេញ ៖ ក្រសួងកិច្ចការនារី បានធ្វើការថ្កោលទោសចំពោះអំពើហិង្សាក្នុងគ្រួសារលោកស្រី ដេត ម៉ាលីណា ដែលបានបង្ហោះតាមបណ្ដាញហ្វេសប៊ុក កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ហើយជនប្រព្រឹត្តត្រូវទទួលខុសត្រូវ ចំពោះមុខ ច្បាប់ជាធរមាន។
ស្របពេលជាមួយគ្នានេះដែរ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំបានក្រាបទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីស្នើសុំបញ្ចប់គោរមងារឧកញ៉ា ដួង ឆាយ ។
តាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងកិច្ចការនារី នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា «សូមធ្វើការថ្កោលទោសចំពោះ អំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា ដែលបានបង្ហោះតាមបណ្ដាញហ្វេសប៊ុក កាលពី យប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ អំពើហិង្សាគ្រប់ទម្រង់ និងគ្រប់រូបភាពណាក៏ដោយ ជាអំពើដែលមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបានទេ ហើយជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធ ត្រូវទទួលបានកិច្ចការពារដោយច្បាប់ និងសេវាសង្គម ហើយជនប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
ក្រសួងរៀបរាប់ថា អំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងចំពោះមុខកូន ស្រី-ប្រុស ជាកុមារ ដោយផ្ទាល់ និង/ឬ ដោយប្រយោលក្តី នឹងបង្កផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំងលើសតិអារម្មណ៍ បញ្ញាស្មារតី ព្រមទាំង ការលូតលាស់ទាំ ងសុខភាព រូបរាងកាយ និងផ្លូវចិត្តរបស់កុមារ ជាពិសេស ការដិតដាមនូវអំពើហិង្សាធ្ងន់ធ្ងរ ជាកត្តាជំរុញឱ្យកុមារនឹងអា ចក្លាយទៅជាអ្នកប្រើ ប្រាស់អំពើហិង្សានៅពេលដែលពួកគេធំដឹងក្ដី។
ក្រសួងបន្ដថា ផ្ទុយទៅវិញ ឪពុក-ម្តាយ មានកាតព្វកិច្ចជួយសង្គ្រោះគ្នា ឧបត្ថម្ភគ្នាទៅវិញទៅមក និងធ្វើជាគំរូដល់កូនៗ ក្នុងការដោះស្រាយបញ្ហាតាមបែបអហិង្សា ព្រមទាំង មានកាតព្វកិច្ចចិញ្ចឹមបីបាច់ ថែរក្សា និងអប់រំកូនៗ ឱ្យក្លាយជាពល រដ្ឋល្អសម្រាប់សង្គមជាតិ ដោយគោរពតាមស្មារតីនៃច្បាប់ ប្រពៃណី និងទំនៀមទម្លាប់ ជាពិសេស ត្រូវចូលរួម លើកកម្ពស់ និងការពារសិទ្ធិស្រ្តីនិងកុមារ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចេញសារតាមខមិន នៅលើការឡាយរបស់អតីតភរិយា ដួង ឆាយ ដែលបានបង្ហាញពីសកម្មភាពយ៉ាងច្រើនវាយទាត់ធាក់ទៅលើអតីតប្រពន្ធ កាលពីថ្ងៃ១៦មីនា ។ ខមិនដែល សម្តេចតេជោ ដាក់នៅខាងក្រោមនោះ មានន័យលើកជាសំណួរថា «ហេតុអីដួងឆាយឃោឃៅដល់កម្រិតនេះ?»។
ជាងនេះទៅទៀត កាលពីចុងឆ្នាំ២០២០នេះ រឿងរ៉ាវរបស់ប្តីប្រពន្ធ ឌួង ឆាយ បានធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ដោយអតីតប្រពន្ធបានប្រកាសលះលែងជាមួយ ឌួង ឆាយ។ ក្រោយប្រកាសលះលែងហើយ បើតាមការបង្ហាញរបស់ដួងឆាយគឺកូនទាំង៣ស្ថិតនៅក្រោមគ្រប់គ្រងរបស់ខ្លួន៕