ព័ត៌មានជាតិ

ត្រៀមបណ្ដេញ ជនបរទេស ស្រីស្រស់-ប្រុសស្អាត ២នាក់ ចេញពីកម្ពុជា ក្រោយលួចយកថ្នាំញៀន ចូលកន្លែងចត្តាឡីស័ក

ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាក់ឲ្យដឹងថា មានស្រីស្រស់ប្រុសស្អាត ជាជនជាតិបរទេស២នាក់ បានបញ្ជាទិញថ្នាំញៀន យកចូលទៅកន្លែងចត្តាឡីស័ក ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងរៀបចំ បណ្ដេញចេញពីកម្ពុជា ។

លោកអភិបាល ខេត្ត គួច ចំរើន បានសរសេរលើ ហ្វេសប៊ុក នៅថ្ងៃទី១៧ មីនានេះថា «ស្រីស្រស់ ប្រុសស្អាតបញ្ជាទិញថ្នាំញៀន ចូលកន្លែងចត្តាឡីស័ក ជាប់អន្ទាក់សមត្ថកិច្ច រៀបចំបញ្ជូនចេញ ទៅប្រទេសដើមវិញ» ៕

To Top