Covid-19

ជនបរទេស២នាក់ ឲ្យវិលត្រឡប់ទៅកន្លែងស្នាក់នៅវិញ ក្រោយជាសេះស្បើយ

កោះកុង : លោកវេជ្ជៈបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី១៧ មីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា បុរសជនជាតិបរទេស ២នាក់ ចិននិងសិង្ហបុរី ដែលជាប់ពាក់ព័ន្ធ ក្នុងព្រឹត្តការណ៍២០កុម្ភៈ ត្រូវបានឲ្យវិលត្រឡប់ ទៅកន្លែងស្នាក់នៅវិញ ក្រោយជាសះស្បើយ ។

លោកវេជ្ជៈបណ្ឌិតបានបន្តថា ក្រោយពីរកឃើញ និងទទួលលទ្ធផលអវិជ្ជមានហើយ មន្ត្រីសុខាភិបាលបានឲ្យបុរសទាំង២នាក់នោះ វិលទៅបម្រើការងារ ក្នុងក្រុមហ៊ុនរបស់គាត់វិញ។ ប៉ុន្តែនៅពេលបុរសទាំង២នាក់ ទៅដល់កន្លែងបំរើការងារវិញនោះ ខាងភាគីក្រុមហ៊ុន បានរៀបចំបន្ទប់ឲ្យពួកគាត់ ធ្វើចក្តាឡីស័ក១៤ថ្ងៃបន្ថែមទៀត នេះជាវិធានការមួយដ៏ល្អ ក្នុងការតាមដានមន្ថែមទៀត ដើម្បីកុំឲ្យមានការរីករាលដាល បន្តឆ្លងចូលក្នុងសហគមន៍។

នាពេលនេះ លោកវេជ្ជៈបានសំណូមពរ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ យើងត្រូវចូលរួម ទប់ស្កាត់នៃជំងឺកូវីដ១៩ទាំងអស់គ្នា កុំឲ្យមានការរីករាលដាល ឆ្លងចូលក្នុងសហគមន៍។

ហើយត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវវិធាការការផ្សព្វផ្សាយណែនាំអប់រំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល (៣ការពារ ៣កុំ) និងថែរក្សា អនាម័យ បរិស្ថាន ថែរក្សាសុខភាពដោយខ្លួនឯង ការពារប្រសើរជាងព្យាបាល៕

To Top