ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង ១៦ និង៣០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញ អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន១នាក់ ដែលជាស្ត្រី អាយុ ៣១ ឆ្នាំ បច្ចុប្បន្ននេះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បាននិងកំពុងធ្វើការនៅហាង ស៉ីន ឌី សាឡន (អ្នកជំងឺនេះជាប់ពាក់ព័ន្ធនឹង បុរស អាយុ២៦ឆ្នាំ ដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩ កាលពីយប់មិញ ស្នាក់នៅផ្ទះជួលដូចគ្នា ក្នុងកន្លែងតែមួយខាងលើ)។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅមុននេះបន្តិច លោក ជា ពិសី បានឲ្យដឹងបន្ថែមថា បច្ចុប្បន្នអ្នកជំងឺនេះ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)។ ដោយឡែក អ្នកដែលពាក់ព័ន្ធ ជាមួយអ្នកជម្ងឺមានចំនួន ៥ នាក់ (ស្រី០១នាក់) ជាចុងក្រោយ អាជ្ញាធរ បានសម្រេចបិទទីតាំងនេះ ជាបណ្ដោះអាសន្ន៕