Covid-19

UNDP បញ្ជាទិញរថយន្តសង្គ្រោះបន្ទាន់៦០គ្រឿង និងសំភារពេទ្យជាច្រើន ជួយរាជរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្រោមកិច្ចសហការ ជាមួយធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក យូអិនឌីភី ប្រចាំកម្ពុជា បានជួយគាំទ្រដល់ក្រសួងសុខាភិបាលនៃកម្ពុជា ក្នុងការបញ្ជាទិញ រថយន្តសង្គ្រោះបន្ទាន់ចំនួន ៦០ គ្រឿង ម៉ាស៊ីនជំនួយផ្លូវដង្ហើម ចំនួន ៥០ គ្រឿង និងបរិក្ខារពេទ្យបន្ទាន់ផ្សេងៗ ដើម្បីជួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងកិច្ចឆ្លើយតបនឹងជំងឺកូវីដ-១៩ និងដើម្បីស្តារឡើងវិញ ពីជំងឺរាតត្បាតនេះ។ នេះតាមការចុះផ្សាយរបស់ផេក UNDP ប្រចាំកម្ពុជា កាលពីថ្ងៃ១៧ មីនា៕

To Top