ព័ត៌មានជាតិ

នាយកដ្ឋាន ប្រឆាំងបទល្មើស បច្ចេកវិទ្យា ណែនាំពលរដ្ឋ កុំតេទៅលេខក្រៅ ប្រទេស ដែលមិនស្គាល់ ព្រោះជាការបោកបញ្ឆោត របស់ក្រុមជនខិលខូច

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានធ្វើការណែនាំប្រជាពលរដ្ឋ ទាំងអស់ កុំតេទៅលេខក្រៅប្រទេស ដែលលោកអ្នកមិនស្គាល់ ហើយជាពិសេសប្រសិន បើបងប្អូនទទួលបានសារ មានដូចជា ការឈ្នះរង្វាន់ ការលក់ទំនិញ ថោកក្រោម តម្លៃទីផ្សារ សូមបងប្អូនកុំធ្វើការឆ្លើយតប ព្រោះនេះ គឺជាការបោកបញ្ឆោត របស់ក្រុមក្រុមជន ខិលខូចតែប៉ុណ្ណោះ ។

នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នាពេលថ្មីៗនេះ បានរកឃើញថា មានប្រជាពលរដ្ឋយើងជាច្រើន បានទទួលការតេចូល ពីលេខក្រៅប្រទេស ដែលមានក្បាលលេខ (+370) និង (+381) ដែលជនខិលខូចគ្រាន់ តែតេចូលហើយ ដាក់ចុះវិញភ្លាមៗ ។

តាមការស្រាវជ្រាវបឋម នាយកដ្ឋានរកឃើញថា នេះជាប្រភេទបោកប្រាស់ (Scam) ស្រដៀងគ្នា នឹងការបោកប្រាស់ call backដែលទាមទារ ឱ្យជនរងគ្រោះយកលេខទូរសព្ទ របស់ខ្លួនតេ ទៅលេខក្រៅប្រទេស មួយចំនួននោះ ដែលបញ្ហានេះក៏ធ្លាប់បានកើតឡើង ក្នុងប្រទេសកម្ពុជាយើងរួចមកហើយ។

ជាមួយការបោកប្រាស់នេះ អ្នកប្រើប្រាស់នឹងត្រូវខាតបង់លុយជាច្រើន នៅពេលដែលពួកគេបាន យកលេខទូរសព្ទ របស់ខ្លួនតេទៅលេខនោះ ដោយសារតម្លៃសេវាគឺមានតម្លៃថ្លៃ ហើយទឹកប្រាក់ និងត្រូវបានកាត់យកពីគណនីទូរសព្ទ ជនរងគ្រោះដោយស្វ័យប្រវត្តិ ៕

To Top