ព័ត៌មានជាតិ

ទូតកម្ពុជា ប្រាប់ពលរដ្ឋខ្មែរនៅអាមេរិក ប្រយ័ត្នខ្ពស់បំផុតករណីហិង្សាគួរឲ្យបារម្ភ លើពលរដ្ឋអាស៊ី និងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតប្រទេសកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែររស់នៅ និងសិក្សានៅអមេរិកទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះករណីអំពើហិង្សាកើតឡើង គួរឲ្យបារម្ភលើពលរដ្ឋអាស៊ី និងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ដែលកើតឡើងនៅតំបន់មួយចំនួន ក្នុងសហរដ្ឋអាមេរិក ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូត បាននៅថ្ងៃទី១៨ មីនា បានបញ្ជាក់ថា «ស្ថានទូតសូមអំពាវនាវ ដល់បងប្អូនទាំងអស់ ប្រកាន់យកការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះករណីអំពើហិង្សាខាងលើ ហើយក្នុងករណីទទួលរង ឬមើលឃើញហេតុការណ៍ ហិង្សាណាមួយកើតឡើង សូមរាយការណ៍ អំពីករណីនោះទៅប៉ូលិស ឬអាជ្ញាធរមូលដ្ឋាន»។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងករណីត្រូវការអន្តរាគមន៍ របស់ស្ថានទូតត្រូវទាក់ទង តាមរយៈទូរស័ព្ទលេខ ២០២ ៧២៦ ៧៧៤២ ឬ ២០២ ៩៩៧ ៧០៣១ ឬអ៊ីម៉ែល consular.camemb.usa.gmail.com ស្ថានទូតនឹងខិតខំរួមចំណែក ដោះស្រាយតាមគ្រប់លទ្ធភាព ៕

To Top