ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដចតេជោ ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មាធិការជួសជុល ថែទាំមណ្ឌបព្រះបរមរូប «ព្រះករុណា ព្រះបរមរតនកោដ្ឋ» មានទីតាំងស្ថិតនៅផ្នែកខាងកើតសួនច្បារវិមានឯករាជ្យ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា គណៈកម្មាធិការជួសជុលនេះ មានប្រធាន អនុប្រធាន និងសមាជិកចំនួន ២៨រូប ដោយក្នុងនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានគណៈកម្មាធិការ និងមានអនុប្រធានចំនួន ៧រូបផងដែរ ៕




