Covid-19

គណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម បន្តទទួលការឧបត្ថម្ភ ពីសប្បុរសជន

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត នារសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានបន្តទទួលអំណោយឧបត្ថម្ភជាថវិកា គ្រឿងឧបភោគបរិភោគ រួមនឹងសម្ភារៈ ពីសប្បុរសជន ជួយឧបត្ថម្ភដើម្បីចូលរួមក្នុងយុទ្ធនាការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។

សប្បុរសជន ដែលបានអញ្ជើញមកចូលរួមឧបត្ថម្ភ ដល់គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មាន ៖
១ ៖ ក្រុមហ៊ុន អាន ម៉ារ៉ាឌី ថវិកា ១០ លានរៀល។
២ ៖ សាខាពន្ធដារខេត្តកំពង់ចាម ថវិកា ០២ លានរៀល។
៣ ៖ ក្រុមហ៊ុន ខេស៊ី ៤ស្តារ ថវិកា ០៤ លានរៀល និងម៉ាសចំនួន ១,០០០ បន្ទះ។
៤ ៖ ក្រុមហ៊ុនដីឡូត៍ ហេង ហេង ទឹកបរិសុទ្ធ ១៥០យួរ មី ៥០ កេសតូច។
៥៖ ក្រុមហ៊ុនដីឡូត៍ មិត្តអិត ថវិកា ០១ លានរៀល។
៦ ៖ លោក ប៊ុន សុគន្ធ និងភរិយា ទឹកបរិសុទ្ធ ១០០យួរ។

ស្ថិតក្នុងឱកាសនោះ ក្នុងនាមគណៈកម្មការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់ចិត្តប្រកបដោយមនុស្សធម៌ របស់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវសម្ភារ: គ្រឿងឧបភោគបរិភោគ រួមនឹងថវិកា មកដល់គណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺជំងឺកូវីដ-១៩ ខេត្តកំពង់ចាម នាពេលនេះ ដើម្បីប្រើប្រាស់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងដ៏សាហាវនេះ ៕

To Top