ភ្នំពេញ៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង២២ និង៣០ នាទី) បានបន្តរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន ២នាក់ថែមទៀត។

អ្នកទាំង២នោះ រួមមាន៖ ទី១-ស្រ្តី អាយុ ៦៩ ឆ្នាំ ដែលមានទីតាំងនៅផ្ទះលេខ១១៣ច ផ្លូវបេតុង ក្រុមទី២ ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពីអ្នកជំងឺជាស្រ្តី អាយុ ៣១ ឆ្នាំ) ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន៣ នាក់ ត្រូវបានឲ្យធ្វើចត្តាឡីស័ក ក្នុងទីតាំងខាងលើដដែល។

ទី២-ស្ត្រី អាយុ ១៧ឆ្នាំ (ពាក់ព័ន្ធនឹងអ្នកជំងឺជាបុរស អាយុ២១ឆ្នាំ) មានទីតាំងនៅ ផ្ទះលេខ២២៤៨ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន១ នាក់ (ស្រី១នាក់) ត្រូវបានឲ្យធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ។

ជាមួយគ្នានេះ អាជ្ញាធរក៏បានបិទទីតាំង ខាងលើនេះជាបណ្ដោះអាសន្ន ។ បច្ចុប្បន្នអ្នកជំងឺ ២នាក់នេះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមណ្ឌល សុខភាពចាក់អង្រែ ៕
