ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិ «ព្រៃឈើ ២១ ខែមីនា» ក្រសួងបរិស្ថាន បានធ្វើការអំពាវនាវឲ្យប្រជាជ នខ្មែរគ្រប់រូប បញ្ឈប់ការបរបាញ់ ដាក់អន្ទាក់ និងបរិភោគសាច់សត្វព្រៃ ត្រូវចូលរួមការពារ ទាំងអស់គ្នា ហើយកាលពីឆ្នាំ ២០២០ អន្ទាក់ជិត៥០០០០ ត្រូវបានដោះចេញ ពីក្នុងតំបន់ព្រៃអភិរក្ស។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ មីនា បានឲ្យដឹងថា ព្រៃឈើជាជម្រកសត្វ ព្រៃ ដែលចាំបាច់ត្រូវការពារ និងអភិរក្ស អន្ទាក់គឺជាឃាតកលាក់មុខ សម្លាប់សត្វព្រៃ ដែលចាំបាច់ត្រូវបន្តការ អនុវត្តច្បា ប់ប្រឆាំងនឹងជនល្មើស និងដោះអន្ទាក់ចេញពីព្រៃធម្មជាតិ។
ក្រសួងបញ្ជាក់ថា «អន្ទាក់ និងកាំភ្លើងកែច្នៃ ដែលជាឃាតកលាក់មុខ សម្លាប់សត្វ ត្រូវបានមន្ត្រីឧទ្យានុរក្ស សត្តរក្ស និងប្រជាសហគមន៍តំបន់ ការពារធម្មជាតិ បានចូលរួមដោះ ប្រមូលយក និងកម្ទេចចោល។ សត្វព្រៃជាច្រើនពាន់ក្បាល ត្រូវបានជួយសង្គ្រោះ និងដោះលែងចូលក្នុងព្រៃធម្មជាតិវិញ ហើយសត្វព្រៃមួយចំនួន ដែលមានសុខភាពមិនល្អ ក្រសួងបរិស្ថាន បានសហការជាមួយ ដៃគូរដើម្បីថែរក្សាព្យាបាលឲ្យជាមានសុខភាពល្អ ទើបប្រលែង ចូលក្នុងព្រៃធម្ម ជាតិដែលជាទីសុវត្ថិភាព។ ឆ្នាំ២០២០ កន្លងទៅ អន្ទាក់ជិត ៥០០០០ ត្រូវបានដោះចេញ ពីក្នុងតំបន់ព្រៃអភិរក្ស»។
ក្រសួងបរិស្ថាន ពិតជាមានមោទកភា ពដែលឃើញវត្តមាន សត្វព្រៃមួយចំនួនកើនឡើង ខ្លះនៅមានចំនួនថេរ នៅក្នុង តំបន់ការពារធម្មជាតិ។ នេះគឺជាលទ្ធផល នៃកិច្ចប្រឹងប្រែងរួមគ្នាពីសំណាក់មន្ត្រី នៃក្រសួងបរិស្ថាន អង្គការដៃគូ ដៃគូអភិវឌ្ឍន៍ សហគមន៍តំបន់ការពារធម្មជាតិ និងស្ថាប័នពាក់ព័ន្ធនានាដែលបានពួតដៃគ្នា ក្នុងការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ដោយឈរលើមូលដ្ឋានអនុវត្តច្បាប់ជាធរមាន ការរួមគ្នាទទួលខុសត្រូវ និងជាកិច្ចសហការប្រកបដោយភាពស្មោះត្រង់ និងស្ថាបនា។
ក្រសួងបន្ដថា «សូមអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរបាគញ់សត្វព្រៃ ការដាក់អន្ទាក់ចាប់សត្វព្រៃ បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ គ្រប់ប្រភេទ ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឲ្យនៅស្ថិតស្ថេរសម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់»។
ជាងនេះទៅទៀត ក្រសួងបរិស្ថាន បានឲ្យដឹងទៀតថា ស្ថានភាពសត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិ ត្រូវបានអ្នក ជំនាញវាយតម្លៃថា មានភាពប្រសើរឡើង មួយកម្រិត ទោះបីជានិន្នាការនៃការបាត់បង់ជីវៈចម្រុះនៅតែមានហានីភ័យ ។ ប្រភេទសត្វកម្រមួយចំនួនមានកំណើនឡើង ហើយតំបន់ខ្លះមានចំនួននៅឋិតថេរ និងខ្លះមានការថយចុះ។ កំណើនវត្តមានសត្វព្រៃនៅ ក្នុងតំបន់ការពារធម្មជាតិនេះ ដោយសារតែលទ្ធផលនៃការការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើដែលជាជម្រក របស់ពពួលសត្វព្រៃមានភាព ប្រសើរឡើង ការអនុវត្តច្បាប់កាន់ តែមានប្រសិទ្ធភាព៕