យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ មានអាយុ៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ នឹងចាប់ផ្ដើមពីថ្ងៃទី២៣ មីនា តទៅ
ភ្នំពេញ ៖ ដោយមានការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នោះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងកម្រិត ចំនួន៥៥.៧០០ នាក់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ស្អែកនេះតទៅ ។
នោះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ដីពី យុទ្ធនាការចាក់វ៉ាក់សាំងកូវីសែល (COVISHIELD) ដែលទទួលបានអាជ្ញាបណ្ណផលិតពី អាស្រ្ដាហេ្សនីកា (AstraZeneca) សម្រាប់ក្រុមមនុស្សអាយុពី៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ៕



