Covid-19

ឆន សុវណ្ណរាជ អវិជ្ជមានកូវីដ១៩ ក្រោយធ្វើតេស្តលើកទី៣

ភ្នំពេញ ៖ ស្របពេលអ្នកនាង សួស វិហ្សាវិជ្ជមានកូវីដ១៩ក្រោយធ្វើតេស្តលើកទី៣នោះ តែសម្រាប់លោក ឆន សុវណ្ណរាជ តារាចម្រៀងផ្នែកបុរស ប្រចាំផលិតកម្មហង្សមាស បានអវិជ្ជមានជំងឺកូវីដ១៩ ខណៈបានធ្វើតេស្តលើកទី៣ដូចគ្នា។

តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃ២៣ មីនា នេះ លោក ឆន សុវណ្ណរាជ បានឲ្យដឹងថា បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន (Negative)រកជំងឺកូវីដចំនួន៣ដង រួចរាល់បញ្ជាក់ថា ខ្លួនមិនបានឆ្លងកូវីដ១៩នោះទេ ហើយក៏បានធ្វើចត្តាឡីស័ក្តគ្រប់ ចំនួន១៤ថ្ងៃរួចរាល់ដែរ តាមការណែនាំ របស់ក្រសួងសុខាភិបាល ។

លោកថា សុខភាពខ្លួនពេលនេះ គឺធម្មតាមិនមានបញ្ហាអ្វី គួរឲ្យកត់សំគាល់នោះទេ ។ តែលោកថា យ៉ាងណាក៏ដោយទោះបីពេលនេះ បានរួចផុតការធ្វើចត្តាឡីស័ក្តហើយក្តី ក៏មិនទាន់ចេញពីផ្ទះទៅក្រៅនោះដែរ ព្រោះបើមិនចាំបាច់នៅផ្ទះ គឺសុវត្ថិភាពបំផុត ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top