Covid-19

អ្នកនាំពាក្យក្រសួងសុខាភិបាល ច្រានចោលព័ត៌មានថា អ្នកស្លាប់ដោយជំងឺកូវីដ១៩ មកពីចាក់វ៉ាក់សាំងរបស់ចិន

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានប្រកាសច្រានចោលទាំងស្រុង នូវការផ្សាយព័ត៌មានបែបប្រឌិត ដែលថា អ្នកស្លាប់ដោយជំងឺកូវីដ១៩ កើតឡើងដោយការចាក់វ៉ាក់សាំងស៊ីណូហ្វាម របស់ប្រទេសចិន។

ជាមួយគ្នានេះ លោកស្រីបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ទៅលើអ្នកផ្សាយព័ត៌មានមិនពិត បំផ្លើសទាំងស្រុងនេះផង ។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ២២មីនា កម្ពុជាមានពលរដ្ឋស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន៤នាក់ហើយ ដោយ២នាក់ ជាមន្រ្តីប៉ូលិសនៅក្រសួងមហាផ្ទៃ និងស្ត្រីម្នាក់ជាម្តាយតារាចម្រៀង វី ឌីណែត អាយុ៦២ឆ្នាំ ព្រមទាំងលើកនេះ ជាមន្រ្តីពេទ្យចូលនិវត្តន៍៕

To Top