ព័ត៌មានជាតិ

អគ្គនាយកនៃធនាគារ អេ អ ឌី ប៊ី ចូលរួមកិច្ចប្រជុំអន្តរក្រសួង លើវិធានការដំណោះស្រាយជាក់លាក់ និងឆ្លើយតបបន្ទាន់ចំពោះ បញ្ហានៃការធ្លាក់ថ្លៃផលវារីវប្បកម្មនៅកម្ពុជា

ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ អេ អ ឌី ប៊ី នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង តាមរយៈកម្មវិធី ZOOM ដើម្បីពិភាក្សាបន្តលើវិធានការដំណោះស្រាយជាក់លាក់ និងឆ្លើយតបបន្ទាន់ចំពោះ បញ្ហានៃការធ្លាក់ថ្លៃផលវារីវប្បកម្មនៅកម្ពុជា ដែលដឹកនាំដោយ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រសួងពាក់ព័ន្ធមានដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋករ រដ្ឋបាលជលផល អគ្គនាយកដ្ឋានទ្រព្យរដ្ឋ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕

To Top